យោងតាមសមាគមចុងភៅកម្ពុជាបានឲ្យដឹងថាអង្ករដំណើបចំនួន១ពាន់គីឡូក្រាម និងម្សៅដំណើប  ១ពាន់ គីឡូក្រាមផ្សេងទៀត ត្រូវបានគេគ្រោងសម្រាប់ធ្វើនំផ្លែអាយនិងបាយទ្រាប នៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត។ នំផ្លែអាយនិងនំបាយទ្រាបក៏នឹងគ្រោងដាក់ជូនទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិភ្លក្ស ដោយសេរីនិងដោយមិនគិតថ្លៃអ្វីឡើយ។

កាលពីថ្ងៃទី ០៨ មេសា កន្លងទៅនេះលោកឡុង បួរ៉ាប្រធានសមាគមចុង​ភៅកម្ពុជា​បាន​ឱ្យ​ដឹងថាសមាគមចុងភៅកម្ពុជា​សហការជាមួយសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បង្កើ​តឱ្យមាន​កម្មវិធីថ្មីមួយទៀត សម្រាប់ព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៦នេះ គឺកម្មវិធីបង្អែមនៃក្តីស្រឡាញ់។ នៅក្នុងកម្មវិធីនេះយើងនឹង មាន​ធ្វើនំផ្លែអាយ និងបាយទ្រាបសម្រាប់ឱ្យបងប្អូនដែលបានមកចូលរួមក្នុងអង្គរសង្រ្កានហូបដោយសេរី។

លោកឡុង បូរ៉ាបានបញ្ជាក់បន្តថាកម្មវិធីនេះនឹងធ្វើឡើងនៅតំបន់បរិវេណព្រះអង្គចេកព្រះអង្គចម ដោយ គ្រោង​អង្ករដំណើបចំនួន១ពាន់គីឡូក្រាម ម្សៅដំណើប១ពាន់គីឡូក្រាម ស្ករត្នោត៥០០គីឡូក្រាម ស្ករផែន៥០០គីឡូក្រាម ខ្ទិះដូង១០០០លីត្រ ដូងចាស់២០០ដូង ស្លឹកចេក៥០០គីឡូក្រាម ល្ង៣០គីឡូក្រាមនិងសណ្តែក៥គីឡូក្រាមសម្រាប់ធ្វើនំផ្លែអាយនិងបាយទ្រា​ប​នេះ។

ដោយឡែកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ទៀ ទីហា ​ ក៏បានឱ្យដឹងដែរថា មូលហេតុដែលសហភាព សហព័ន្ធជ្រើស​រើសយក​នំផ្លែអាយនិងនំបាយទា្រប មកធ្វើនៅក្នុងកម្មវិធីបង្អែមនៃក្តីស្រឡាញ់ គឺដោយសារ តែបង្អែមប្រភេទនេះមានអ្នកចូលចិត្តច្រើនហើយងាយនឹងធ្វើទៀត។ លោកបានបន្ថែមថានៅក្នុងកម្មវិធីនេះក៏នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ អន្តរជាតិចូលរួមធ្វើដោយផ្ទាល់ ដោយខាងសមាគមចុងភៅនិងជួយបង្រៀនអំពីរបៀបធ្វើ ហើយក្នុងមួយ ថ្ងៃយើងអាចទទួលឱ្យភ្លុកនំផ្លែអាយ និងនំបាយទា្របបានប្រមាណជា១ម៉ឺននាក់ដែរ៕

នំផ្លែអាយនិងនំបាយទ្រាបនឹងគ្រោងដាក់ជូនទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិភ្លក្សដោយសេរីនៅថ្ងៃអង្គរសង្ក្រាន្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់