(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរតាមរថភ្លើង ទៅខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមេសាខាងមុខ។ នេះបើតាមការបង្ហោះឲ្យដឹង នៅលើបណ្តាញសង្គម Facebook របស់លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។

នេះគឺជាវត្តមានលើកដំបូងហើយរបស់ សម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ដែលគ្រោងធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ក្រោយខ្សែថភ្លើងនេះ ទើបចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ខ្សែរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ព្រះសីហនុ ចាប់ផ្តើមដំណើរការសាកល្បងឡើងវិញ នៅថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ អំឡុងបុណ្យចូលឆ្នាំខ្មែរថ្មីៗនេះ ដោយមានបងប្អូនជាពលរដ្ឋខ្មែរ រួមទាំងភ្ញៀវទេសចរ គាំទ្រយ៉ាងច្រើន បន្ទាប់ពីខកខានមិនបានដំណើរការជាង៣០ឆ្នាំមកនោះ។

ចំពោះតំលៃនៃការធ្វើដំណើរតាមរថភ្លើងវិញ ពីភ្នំពេញទៅព្រះសីហនុ សំបុត្រថ្លៃ៧ដុល្លារក្នុងម្នាក់ ដោយប្រើរយៈពេល៨ម៉ោង លើចម្ងាយផ្លូវ ២៦០គីឡូម៉ែត្រ ហើយពីភ្នំពេញទៅតាកែវ សំបុត្រថ្លៃ ៥ដុល្លារ ខណៈពីភ្នំពេញទៅកំពត ថ្លៃ៦ដុល្លារសម្រាប់មនុស្សម្នាក់។ សំបុត្រអាចរកទិញនៅតាមស្ថានីយរថភ្លើងនៅភ្នំពេញ ក៏ដូចជាតាមខេត្តផងដែរ។

លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែក បានឱ្យដឹងថា ក្រោយពេលដែលដាក់សាកល្បងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ខ្សែរថភ្លើងដឹកអ្នកដំណើរ ក៏បានផ្អាកដំណើរការវិញ ដោយរង់ចំាការប្រជុំពីក្រសួងសាធារណការ និងដឹកជញ្ចូន ជាមួយនឹងក្រុមហ៊ុនសិន ថាតើខ្សែរថភ្លើងដឹកអ្នកដំណើរ នឹងត្រូវដំណើរការវិញនៅពេលណាបន្តទៀត?

គួរបញ្ជាក់ផងដែរថា ការគ្រោងធ្វើដំណើរតាមរថភ្លើងជាលើកដំបូងរបស់សម្ដេច ហ៊ុន សែន ​ពីភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ ​​នៅថ្ងៃទី៣០ ខែ​មេសា​ខាងមុខនេះ គឺចំថ្ងៃខួបទី១៧ឆ្នាំ​ដែលកម្ពុជាក្លាយ​ជាសមាជិកទី១០​​នៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​​ហៅ​កាត់ថា “អាស៊ាន”​។

សម្តេច ហ៊ុន សែន តាមរយៈ Facebook Page ផ្ទាល់ខ្លួន នៅថ្ងៃម្សិលមិញ ចាត់ទុកថា ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកកម្ពុជានេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រប់រូបភាព និងសមាហរណកម្មផ្ទៃក្នុង ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្ដាញផ្លូវដែកកម្ពុជាទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន៕

 

ផ្លូវរថភ្លើង ១

 

ផ្លូវរថភ្លើង ២

 

ផ្លូវរថភ្លើង ៣

 

 

នៅចុងខែនេះ សម្តេច ហ៊ុន សែន នឹងធ្វើដំណើរតាមរថភ្លើងលើកដំបូង ទៅកាន់ខេត្តព្រះសីហនុ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់