គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នូល ខេត្ដកណ្ដាល កាលពីវេលាម៉ោង​ ១៧ និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ដោយ ​នារីជាកម្មការីនីរោងចក្រកាត់ដេរម្នាក់បានរងរបួសបាក់ភ្លៅខាងស្ដាំ រីឯអ្នករួមដំណើរជាមួយរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្ដក្រុងក្រុមហ៊ុនក្រុងភ្នំពេញសូរិយាបើកបុក ខណៈកំពុងជិះម៉ូតូបើកបត់ឆ្លងផ្លូវ ។
នារីជាកម្មការីនីរោងចក្រកាត់ដេរម្នាក់បានរងរបួសបាក់ភ្លៅខាងស្ដាំ រីឯអ្នករួមដំណើរជាមួយរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្ដក្រុងក្រុមហ៊ុនក្រុងភ្នំពេញសូរិយាបើកបុក ខណៈកំពុងជិះម៉ូតូបើកបត់ឆ្លងផ្លូវ ។ ដោយឡែកម៉ូតូនារីរងគ្រោះត្រូវបានរថយន្ដបុកអូសជាច្រើនម៉ែត្របណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុង ។

ដែលករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នូល ខេត្ដកណ្ដាល ។ ក្រោយពីមានហេតុការណ៏កើតឡើងអ្នកបើបររថយន្ដក្រុមហ៊ុនភ្នំពេញសូរិយាបានរត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះ២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។
នគរបាលចរាចរណ៏ស្រុកអង្គស្នួលបានឲ្យដឹងថា នារីដែលរងរបួសបាក់ភ្លៅមានឈ្មោះ ភាព ចាន់តារានិមល អាយុ១៨ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រកាត់ដេរ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FT-5243 និងអ្នករួមដំណើរជាមួយរងរបួសស្រាលឈ្មោះ ស្រី ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រកាត់ដេរ ។ នារីទាំង២នាក់នេះមានទីលំនៅក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ឯរថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុនភ្នំពេញសូរិយាជាប្រភេទរថយន្ដទួរីស ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3B-3492 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញនារីរងគ្រោះ២នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ លុះដល់ចំណុចកើតហេតុអ្នកបើកបរបានបត់ម៉ូតូឆ្លងផ្លូវទៅខាងឆ្វេងដៃក្នុងគោលបំណងចូលទៅស្ថានីយ៏ប្រេងឥន្ធនៈ ស្របពេលនោះស្រាប់តែរថយន្ដក្រុងក្រុមហ៊ុនភ្នំពេញសូរិយាបើកទៅដល់បុកពេញមួយទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឲ្យម៉ូតូនារីរងគ្រោះឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

ដោយឡែកនារីរងគ្រោះរងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។​​ ហើយបច្ចុប្បន្នរថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៏ធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

05 - 05  - 2016 001

នារីម្នាក់ បាក់ភ្លៅដោយសារ រថយន្ដក្រុងក្រុមហ៊ុនភ្នំពេញសូរិយា បើកបុកខណៈ ជិះម៉ូតូ បត់ឆ្លងផ្លូវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់