សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន​ បានដាក់​បញ្ជា​ទាំងយប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​​សាធារណៈការ​និង​ដឹកជញ្ជូន ផ្អាក​ដំណើរ​ការធ្វើ​បណ្ណ​បើកបរ និង​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​បញ្ចុះតម្លៃ និង​លុបចោល​ការចំណាយ​របស់​ប្រជាពលរដ្ឋ​លើ​ការធ្វើ​បណ្ណ​បើកបរ។
បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​បានទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ដោយ​ស្នើសុំ​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនពីខេត្ត​ព្រះសីហនុ​ ​សម្តេច ហ៊ុន សែន ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ផ្អាក​នៅ​ដំណើរការ​នេះ ដើម្បី​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាជន​យើង។ ខ្ញុំ​ក៏បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ដើម្បី​បញ្ចុះតម្លៃ និង​លុបចោល​ការចំណាយ​របស់​ប្រជាជន​ដែល​នាំ​ឲ្យ​ខាតបង់​ប្រាក់កាស​របស់​ប្រជាជន»។

នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ទៀតថា នឹង​តាមដាន ពិនិត្យ​រឿងនេះ​បន្តទៀត មុននឹង​ដាក់​ឲ្យ​អនុវត្តន៍​សារជាថ្មី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សង្ឃឹមថា ការបញ្ចុះ​តម្លៃ​ធ្វើ​បណ្ណ​បើកបរ​នេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​មួយកម្រិត​ធំ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ដែល​ត្រូវការ​បណ្ណ​បើកបរ​ចាំបាច់ ជាមួយនឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ដើមឆ្នាំ២០១៦៕

 

នាយករដ្ឋមន្ត្រីបញ្ជាឲ្យផ្អាកដំណើរការធ្វើបណ្ណបើកបរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់