កាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១៦ រសៀលកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅចំណុច ភូមិព្រែកជ្រៃ ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។ខណះនោះពេល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ រួមនិង វត្ថុតាងគ្រឿងញៀនចំនួន ០២ កញ្ចប់តូច ចំណែក មេក្លោង ដែលលក់គ្រឿងញៀន បានរត់គេចខ្លួនបាត់។ 

កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១៦ និង ០០ នាទី បានចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅចំណុច ភូមិព្រែកជ្រៃ ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។
ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ រួមនិង វត្ថុតាងគ្រឿងញៀនចំនួន ០២ កញ្ចប់តូចដែលនៅជាប់និងខ្លួនឈ្មោះ យិន យាទ និង ឈ្មោះ ង្វៀង ថាន់យូ ចំណែកឈ្មោះ គឹម កៅ ដែលជាមេក្លោង លក់គ្រឿងញៀន បានរត់គេចខ្លួនបាត់។
ដែលជនសង្ស័យទី១/-ឈ្មោះ យិន យាទ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។មុខរបរ កសិករ។ ចាប់ឃាត់ខ្លួន។
២/-ឈ្មោះ ភួង សុខុម ភេទ ស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។មុខរបរ កសិករ។ ចាប់ឃាត់ខ្លួន។
៣/-ឈ្មោះ ង្វៀង ថាន់យូ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិលេខ ៤ ឃុំ ខាន់អាង ស្រុក អាងភូ ខេត្ត អាងយ៉ាង។ មុខរបរ កសិករ ។ ចាប់ឃាត់ខ្លួន។
៤/-ឈ្មោះ ង្វៀង យ៉ាំងសាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិ លេខ ៣ ឃុំ ខាន់អាង ស្រុក អាងភូ ខេត្ត អាងយ៉ាង ប្រទេសវៀតណាម។មុខរបរ សិស្ស។ ចាប់ឃាត់ខ្លួន។
៥/-ឈ្មោះ គឹម កៅ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ព្រែកជ្រៃ ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្ត កណ្ដាល។ មុខរបរ មិនពិតប្រាកដ។ រត់គេចខ្លួន។
វត្ថុតាងចាប់ដកហូតយកបានរួមមាន៖
១/-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន ០២ កញ្ចប់តូច។
២/-ទូរស័ព្ទដៃចំនួន ០៣ គ្រឿង។
៣/-ប្រាក់វៀតណាម ចំនួន ៥៦០០០ ដុង។
៤/-ដែកកេះ ចំនួន ០២ ដើម។

ដោយបច្ចុប្បន្នជនសង្ស័យទាំង០៤ នាក់ខាងលើនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី។

W 001

 

 

 

នគរបាលស្រុកកោះធំ បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ និង វត្ថុតាង ០២ កញ្ចប់តូច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់