លោកស្រី ជា សិរី អគ្គ​នាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្មីៗនេះ ទៅកាន់​ស្ថាប័ន​ធនាគារ និង​ហិរញវត្ថុ​ថា​វាជាការ​សំខាន់ណាស់​ក្នុងការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណិត (cyber security)​ ដើម្បី​ទប់ស្កាត់​ការវាយ​ប្រហារ និង​ហេក (hack) មកលើ​ស្ថាប័ន​ខ្លួន​ពី​សំណាក់​ឧក្រិដ្ឋជន​ដែល​ប៉ុនប៉ង​យក​ទិន្នន័យ​អេឡិចត្រូនិក​ដោយ​ខុសច្បាប់​ ឬដោយ​គ្មានការ​អនុញ្ញាត។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន លោកស្រី ជា សិរី បាន​ថ្លែង​បែបនេះ​នៅក្នុង​សិក្ខា​សាលា​ នៅ​ដើមខែ​នេះ ស្តីពី​សុវត្ថិភាព​ប្រព័ន្ធ​អ៊ីនធឺណែត សំរាប់​ធនាគា​ និង​ស្ថាប័ន​ហិរញវត្ថុ​នានា។

លោកស្រី ជាសិរី នៅក្នុងកិច្ចសម្ភាសន៍១

លោក​ស្រី ជា សិរី បាន​បន្ត​ថា​មាន​មូលហេតុ​៣ ដែល​គួរតែ​ផ្តោតលើ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណេត មាន​ដូចជា​៖

  • ទី១ សុវត្ថិភាព​អ៊ីនធឺណែត​ គឺជា​ការ​ទទួល​ខុសត្រូវ​សាជីវកម្ម។​
  • ទី២ ការ​គំរាមកំហែង​តាម​អ៊ីនធើណែត​ គឺជា​ហានិភ័យ​សហគ្រាស​មួយ​ដែលអាច​ទទួល​រង​នូវ​ការ​ចំណាយ​ប្រតិបត្តិការ​ និង​កេរ្តិ៍ឈ្មោះ​។
  • ​ទី៣ ការវាយ​ប្រហារ​តាម​អ៊ីនធើណែត អាចមាន​គ្រោះថ្នាក់​ដល់​កេរ្តិ៍ឈ្មោះ​សម្រាប់​ប្រទេស។

លោកស្រី បាន​កត់សម្គាល់​ថា សុវត្តិភាព​តាម​អ៊ីនធឺណែត​បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​កាន់តែ​ខ្លាំងឡើង​សម្រាប់​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​ជាច្រើន​ក្នុងឆ្នាំ​២០១៦៕

ធនាគារ​ជាតិ ប្រាប់ឲ្យ​ ធនាគារ-គ្រឹះស្ថាន​ហិរញវត្ថុ យកចិត្ត​ទុកដាក់​បំផុតទៅលើ​សុវត្ថិភាព​ប្រព័ន្ធ​អ៊ីនធឺណែត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់