ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំវក អដ្ឋស័ក ឆ្នាំ​២០១៦​នេះ សង្ក្រាន្ត​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ពុធ ៧​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ​.​ស​. ២០១៦ វេលា​ម៉ោង​២០ និង​០០​នាទី​។

ទេពធីតា​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម “ម​ណ្ឌា​ទេវី” ​ ​ជា​បុត្រី​ទី​៤ របស់​កបិល​មហាព្រហ្ម នឹង​យាង​មក​គ្រប់គ្រង និង​ថែរក្សា​ចក្រ​វា​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។ ទេវតា​ឆ្នាំវក អដ្ឋស័ក ព្រះនាម ម​ណ្ឌា​ទេវី សោយ​ “​សប្បិ(​ទឹកដោះថ្លា​)​” ជា​ភក្សាហារ ហើយ​ទ្រង់​គង់​ផ្ទុំ​បើ​កព្រះ​នេត្រ​លើ​ខ្នង គ​ទ្រ​ភៈ (​សត្វ​លា​) ជា​ពាហនៈ​។​

​ថ្ងៃ​ពុធ ៧​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ​.​ស​. ២០១៦ វេលា​ម៉ោង​២០ និង​០០​នាទី ជា​ថ្ងៃ​ចូលឆ្នាំ វក អដ្ឋស័ក (​ជា​វារៈ​មហាសង្ក្រាន្ត​)​។​

ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស​. ២០១៦ ជា​វារៈ​វ​ន័​បត​។​

ថ្ងៃ​សុក្រ ៩​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ​.​ស​. ២០១៦ ជា​វរៈ​វ​ន័​បត​។

ថ្ងៃ​សៅរ៍ ១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ​.​ស​. ២០១៦ នៅវេលា​ម៉ោង​០ និង​២៤​នាទី ១២​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​បួន​ថ្ងៃ​ស្រេច​បរិបូ​ណ៍​ចូល​ជាស​កល ឆ្នាំវក អដ្ឋស័ក ចុ​.​ស​. ១៣៧៨ និង ម​.​ស​. ១៩៣៨ តទៅ​។​

នៅ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍ ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ​ឈ្នានីស ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​ស​ន្ទ​រ៍​ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​៕

ប្រភព​៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ វក អដ្ឋស័ក (​ព​.​ស​.២៥៦០-​គ​.​ស​.២០១៦)

ប្រវត្តិចូលឆ្នាំខ្មែរ ១

ប្រវត្តិចូលឆ្នាំខ្មែរ ២

ទេវតាឆ្នាំថ្មីព្រះនាម “មណ្ឌាទេវី” នឹងយាងមកដល់នៅម៉ោង៨យប់ ទ្រង់សោយ “ទឹកដោះថ្លា”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់