ទីបំផុតអ្នករិះគន់បទចម្រៀង “រាំញីកែងជើង” ដែលមានឈ្មោះថា លី វិបុលបញ្ញាពិសិដ្ឋ បានធ្វើការសុំទោស ជាសាធារណៈក្រោយពីរិះគន់ មិនសំចៃមាត់ទៅលើ បទចម្រៀងមួយបទនេះ ថា មានការចម្លងពីបរទេសនោះ។នេះបើយោងតាម ហ្វេសប៊ុក របស់លោក ងួន ដេវីត បានឲ្យដឹងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦

លោកងួន ដេវីតម្ចាស់បទ“រាំញីកែងជើង” ដែលមានការល្បីរន្តឺមិនត្រឹមតែនៅក្នងប្រទេសប៉ុណ្ណោះទេគឺល្បីនៅក្រៅប្រទេសទៀតនោះ បានបង្ហោះ Page ឈ្មោះ លី វិបុលបញ្ញាពិសិដ្ឋនៅលើហ្វេសប៊ុករបស់លោកដោយឈ្មោះនេះកន្លងទៅ ធ្លាប់បានសរសេរ ប្រកាស ក្នុងន័យវាយប្រហារ ថា បន្ទាប់ ពីចូលឆ្នាំខ្មែរលោក នឹងនិស្សិតជាង ១០០នាក់ និងបើកការ សើបអង្កេត លក្ខណៈទ្រង់ទ្រាយធំ មានទាំងការដាក់ញាត្តិ នៅក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យ ពេជ្រ សោភា និង ងូន ចាន់ដេវីត ចេញមុខបកស្រាយ នឹងទទួលខុសថា បទ «រាំញីកែងជើង» ជាបទដែលពួកគេបាន copy មកពីថៃមិនជាបទ Originol songដោយថាពេជ្រ សោភា និងងួន ចាន់ដេវីត គ្មាសមត្ថភាព និពន្ធបទ ញីកែងជើងនោះទេ។

00000000001

ដោយសារដែលលោក ងួន ដេវីតបង្ហោះនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នោះគឺ Page ឈ្មោះ លី វិបុលបញ្ញាពិសិដ្ឋ ដែលបានសរសេរថា «ខ្ញុំ Ly vibol panha piseth សូមធ្វើការសុំទោស បងប្អូនខ្មែរទាំងអស់ ជាពិសេស បង ងួនចាន់ដេវិត និងបង ពេជ្រ សោភា ជាសាធារណៈ ព្រោះកន្លងមក ខ្ញុំបានចោទពួកគាត់ថា បាន copy បទ«ញីកែងជើង» ពីប្រទេសថៃ ជាការពិតណាស់ សូម្បីតែ ប្រមុខរាជរដ្ឋាភិបាល ក៏លោកទទួលស្គាល់ដែរថា បទ«ញីកែងជើង» ជាបទខ្មែរ Originol song no copy អរគុណ អ្នកទាំងពីរបំផុតដែលខំប្រឹងប្រែងដើម្បីខ្មែរ »។

Nhi keng jerng 22-04

 

 

ទីបំផុតអ្នករិះគន់បទចម្រៀង “រាំញីកែងជើង”ចេញមកសុំទោស ជាសាធារណៈ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់