កាល​ពី​ពេលថ្មីៗ​នេះ មានព្យុះ​ខ្សាច់មួយ​បាន​វាយ​ប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ ហើយ​បង្ក​ឱ្យ​ប្រជាជនចិនមាន​ការ​ភ័យ​ស្លន់​ស្លោ​យ៉ាងខ្លាំងព្រោះថា​ ឥទ្ធិពលនៃព្យុះនោះបានធ្វើឲ្យផ្ទៃមាឃ​ប្រែទៅជាពណ៌លឿង ស្រអាប់ហាក់បីដូចជាអាវ​សាន​នៃពិភពលោក​អីចឹង។ស្ថា​នី​យ៍​​ឧតុនិយមនៃទីក្រុង​ប៉េកាំងបានឲ្យដឹងថា ព្យុះ​មាននេះ​​ល្បឿន​រហូត​ដល់ 75 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយសម្រាប់អ្នកដែលត្រូវ​ចេញពីផ្ទះនិងត្រូវដើរកាត់ព្យុះនេះត្រូវតែយក​កន្សែង​បង់​ក​និងបិតមុខរបស់ខ្លួនជាចាំបាច់។

នេះ​មិន​មែន​ជា​លើក​ទី​មួយទេដែល​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​វាយប្រហារ​ដោយ​​ផ្សែង​អ័ព្ទ​កខ្វក់​និង​ព្យុះ​ខ្សាច់​របៀបនេះ។​ កាលពីឆ្នាំ 201​​3 កន្លងទៅនេះ ​ទីក្រុង​ប៉េកាំងក៏ធ្លាប់ទទួលរងនូវការវាយប្រហារពីខ្យល់ព្យុះរបៀបនេះ ដែរ។

ចង់ដឹងថា​ព្យុះខ្សាច់មានឥទ្ធិពលខ្លាំងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ KHMERPRESS

 

ទីក្រុងប៉េកាំង ហ៊ុមព័ទ្ធដោយព្យុះខ្សាច់ ធ្វើឲ្យផ្ទៃមេឃមានពណ៌លឿង ប្រៀបដូចជាចុងបញ្ចប់នៃពិភពលោក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់