បើយោងតាមទិវាសេរីភាពសារព័ត៌មានកាលពីម្សិលមិញបានបង្ហាញអោយឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកស្ទួយសិទ្ឋិសេរីភាពសារព័ត៌មានក្នុងប្រទេសយ៉ាងទូលំទូលាយ ហើយចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅសាធារណជន ប្រជាពលរដ្ឋ និងក្នុងការពាំនាំនិងលាតត្រដាងព័ត៌មានពិត និងទាន់ហេតុការណ៍ពីគ្រប់រូបភាព និងគ្រប់ជ្រុងជ្រោយនៃសង្គម។​

បើយោងតាមសំណេរដែលបង្ហាញតាមរយះ បណ្ដាញសង្គមហ្វេសប៊ុក របស់​ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុនសែន បានឪ្យដឹងថានៅក្នុងទិវាសេរីភាពសារព័ត៌មានកាលពីថ្ងៃទី០៤មេសា «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» គឺបានបង្ហាញអោយឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកស្ទួយសិទ្ឋិសេរីភាពសារព័ត៌មានក្នុងប្រទេសយ៉ាងទូលំទូលាយ ហើយចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅសាធារណជន ប្រជាពលរដ្ឋ និងក្នុងការពាំនាំនិងលាតត្រដាងព័ត៌មានពិត និងទាន់ហេតុការណ៍ពីគ្រប់រូបភាព និងគ្រប់ជ្រុងជ្រោយនៃសង្គម។

ដែល“កម្ពុជា” ត្រូវបានចាត់ទុកជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អប្រសើរជាងគេបំផុត នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ នេះដោយសារការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិខ្មែរទាំងមូលរួមជាមួយរាជរដ្ឋាភិបាល ដែលតែង តែគាំទ្រលើកទឹកចិត្តក្នុងការស្តារ អភិវឌ្ឍសមត្ថភាព និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាតាមរយៈច្បាប់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

ប្រភពដដែលបន្តថានៅកម្ពុជា ការបញ្ចេញមតិត្រូវបានបើកចំហរដោយស្មើភាព ដោយគ្មានការរើសអើង ការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីឡើយ។ មកដល់សព្វថ្ងៃនេះ កម្ពុជាមានបណ្តាញសារព័ត៌មានគ្រប់រូបភាពរាប់រយរួមទាំងសារព័តមានពេញនិយម Online ជាច្រើន ជាពិសេសតាម Facebook ដែលបាននិងកំពុងធ្វើសកម្មភាពរបស់ខ្លួនដោយសេរីបំផុតនៅកម្ពុជា ក្នុងនោះគឺរួមមានទាំងសារព័ត៌មានដែលមាននិន្នាការប្រឆាំងផងដែរ។

ជាមួយគ្នានេះអ្នកសារព័តមាន ត្រូវតែបញ្ជាក់ប្រភពព័ត៌មានអោយបានច្បាស់លាស់ពិតប្រាកដត្រឹមត្រូវ ជាពិសេស គឺត្រូវស្តាប់អោយច្បាស់មុននឹងចេញផ្សាយអ្វីដែលមិនពិត។ បើផ្សព្វផ្សាយអ្វីមួយខុសពីការពិត គឺត្រូវក្លាហានហ៊ានសូមទោសនិងកែរតម្រូវអោយទាន់ពេលវេលាប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវខ្ពស់។ ត្រូវចូលរួមផ្សព្វផ្សាយអ្វីដែលល្អមានប្រយោជន៌ដល់ប្រទេសជាតិក្នុងការទាក់ទាញទេសចរក៏ដូច ជាពាណិជ្ជករនិងវិនិយោគគិនជាដើម៕

 

News 05-05 001

ទិវាសេរីភាពសារព័ត៌មាន ០៤ មេសា បង្ហាញពី សេរីភាពសារព័ត៌មាន នៅកម្ពុជា គឺទូលំទូលាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់