វាគឺជារឿងមួយមិនគួរឲ្យជឿ ដែលទារកអាយុ ៤ ខែម្នាក់អាចនៅរស់រានមានជីវិត ហើយ ត្រូវបានគេជួយយកចេញពីក្រោមគំនរបាក់បែកនៃសំណង់អគារធំៗ ដែលបានដួលរលំ ដោយសារតែ គ្រោះរញ្ជួយដីកម្រិត ៧.៨ រិចទ័រ នៅក្នុងប្រទេស នេប៉ាល់។

ទារកម្នាក់ដែលខ្លូនរបស់គេគ្របដណ្តប់ទៅដោយធូលីនោះ ត្រូវបានក្រុមយោធាជួយសង្រ្គោះ ជីកកកាយរកឃើញរូបគេនៅក្រោម គំនរបាក់បែកដែលស្ថិតនៅម្តុំផ្ទះរបស់គេ ក្នុងតំបន់ Bhaktapur នៃទីក្រុង កាតាម៉ាន់ឌូ ប្រទេស នេប៉ាល់ ក្រោយពីក្រុមសង្រ្គោះទាំងនោះបានឮ សម្លេងទារកនោះយំ ។​

28253E3C00000578-3060361-image-a-58_1430335472171

ក្រុមយោធាជួយសង្រ្គោះបាន បើកប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេល ២២ម៉ោងក្រោយពេល ដែលគ្រោះរញ្ជួយដីបានធ្វើការវាយប្រហារមកលើតំបន់ ជាច្រើនក្នុងប្រទេសនេប៉ាល់ ហើយ បានប្រទះឃើញទារកម្នាក់នេះ ។​ ប្រតិបត្តិការនោះបង្កើតឡើងគឺ ដើម្បីធ្វើការរុករក និងជួយសង្រ្គោះទៅដល់អ្នករងរបួស និង កប់នៅ ក្នុងគំនរបាក់បែក ដោយសាររញ្ជួយដីនេះ ។

28253E3400000578-3060361-image-a-62_1430335748470

យោងតាមសារពត៌មាន Kathmandu Today ពេលនេះទារកដែលឈ្មោះថា Sonit Awai ម្នាក់នោះកំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រក្រតី តែស្ថានភាពរបស់ឪពុកម្តាយ ទារកម្នាក់នេះ យ៉ាងណា គេនៅមិនទាន់បានដឹង នៅឡើយទេ។

រញ្ជួយ​ដី​នៅ​នេប៉ាល់ ធ្វើអោយមានចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ជាង​៥០០០នាក់ និង​មាន​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀតរង​របួសនិង​បាត់បង់​លំនៅដ្ឋាន។ គេប៉ាន់ស្មាន​ថា ​ចំនួន​អ្នក​ស្លាប់​អាច​កើន​ដល់​ខ្ទង់​ម៉ឺន​នាក់៕​​​

ប្រភព៖ ខ្មែរណូត

ទារកអាយុ ៤ខែ នៅរស់រានមានជីវិត ក្រោមគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅនេប៉ាល់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់