ហេតុការណ៍​ ដ៍រន្ធត់មួយ បានកើតឡើង នៅក្នុងទឹកដី ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ និងបានសំលាប់ជីវិត អស់មួយគ្រួសារ ដែលមានសមាជិក ៤ នាក់ យ៉ាងអាណោចអាធម បំផុត។ គ្រោះអគ្គិភ័យ មួយនេះបានកើតឡើង នៅវេលាម៉ោង ៤និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ហើយជំហានដំបូង សមត្ថកិច្ចអះអាងថា អគ្គិភ័យនេះអាចបណ្តាល មកពីទុស្សេខ្សែភ្លើង។ តាមប្រភពព័ត៌មាន បានអោយដឹងថា ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ គឹម ចាន់រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ជាប្តី , ឈ្មោះ សែន សុផល អាយ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀន ជាប្រពន្ធ, ឈ្មោះ គឹម ណារី ភេទស្រី អា១០ឆ្នាំ និងឈ្មោះ គឹម សួស្តី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន។ ហើយកូនស្រីទាំង២បានស្លាប់ នៅជាន់ឡៅតឿ ចំណែកឪពុកម្តាយបាន ស្លាប់នៅខាងក្រោម ដែលមើលទៅ គួរអោយរន្ធត់ រកអ្វីថ្លែងមិនបាន។ ដើម្បីជ្រាបច្បាស់ សូមទស្សនា វិដេអូ​ ព័ត៌មាន របស់ទូរទស្សន៍ ហង្សមាស ដូចខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖ KHMERNOTE

11091040_422541231251007_2393112850865293413_o copy

 

 

ទស្សនាវិដេអូ ហង្សមាស បកស្រាយ រឿងអគ្គិភ័យ ដែលសំលាប់អស់ ១គ្រួសារ យ៉ាងសង្វែក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់