ថ្មីៗ​នេះ​មាន​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ី​យើង​នេះ បាន​ស្វែង​រកឃើញ​ហើយ​នូវ​នារី​ស្រស់ស្អាត ឆ្លាត និង មាន​សមត្ថភាព​តំណាង​ជាតិ​ខ្លួន ដើម្បី​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ប្រឡងប្រជែង​ដណ្តើម​មកុដ​ស្រី​ស្អាត​ដាច់​គេ​ទូទាំង​ពិភពលោក​ពី​កម្មវិធី Miss Universe International 2017 ដែល​យើង​និយម​ហៅ​ពាក្យ​សាមញ្ញ​ថា បវរកញ្ញា​ចក្រ​វា​ឡ នាពេលខាងមុខ​ដ៏​ខ្លី​នេះ ។

សម្រាប់​ឆ្នាំ ២០១៧ នេះ គេ​កត់សម្គាល់ឃើញ​មាន​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី បានជ្រើសរើស​រក​ស្រី​ស្អាត​ដាច់​គេ​ប្រចាំ​ប្រទេស​របស់ខ្លួន​រួចស្រេច​ហើយ មាន​ជា​អាថ៌ ប្រទេស ហ្វ៊ី​លី​ពី​ន ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ក្នុងនេះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ ដែល​នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​ស្រី​ស្អាត​កម្ពុជា នឹងមាន​មុខមាត់​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ។ ស្រី​ស្អាត​តំណាង​ជាតិ​កម្ពុជា​ដែល​នឹង​ត្រៀម​ចេញទៅ​ប្រកួត​ដណ្តើម​មកុដ Miss Universe International 2017 លើកដំបូង​នេះ​មានឈ្មោះ ប៊ី សុធា​រី នាង​ជានា​រី​ស្រស់ស្អាត និង សមត្ថភាព​មួយរូប​ដែល​ជ្រើសរើស​ចេញពី​ក្នុងចំណោម​នារី​ស្រស់ស្អាត​ជាច្រើនរូប​របស់​កម្ពុជា តាមរយៈ​កម្មវិធី​ប្រឡង កញ្ញាឯក​កម្ពុជា ឆ្នាំ ២០១៦ ។

ដោយឡែក​នៅថ្ងៃនេះ យើង​សូម​លើក​បង្ហាញ​នូវ​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា​របស់​នារី​តំណាង​ជាតិ​នីមួយ​ដែល​បាន​រៀបរាប់​ខាងលើ មក​បង្ហាញ​មហាជន​បានឃើញ ហើយ​ពួកគេ​សុទ្ធសឹង​តែមាន​សមត្ថភាព ទេពកោសល្យ កម្រិត​ការសិក្សា​ខ្ពស់ ព្រមទាំង​រូប​សម្រស់​ស្រស់ស្អាត​រៀងៗ​ខ្លួន ។ កុំឱ្យ​ខាត់​ពេល​យូរ តោះ​ទៅ​ទស្សនា​ទាំងអស់គ្នា​តាមរយៈរូបភាព និង ​វីដេអូ​នេះ ៖ សាកល

-​កញ្ញាឯក ប្រទេស​ហ្វ៊ី​លី​ពី​ន គឺ​នាង Rachel Peters

-​កញ្ញាឯក ប្រទេស​ថៃ គឺ​នាង Mariya

-​កញ្ញាឯក ប្រទេស​មី​យ៉ាន់​ម៉ា គឺ​នាង Zun Than Sin

 -​កញ្ញាឯក ប្រទេស​ឥណ្ឌូនេស៊ី គឺ​នាង Bunga Jelitha
-​កញ្ញាឯក ប្រទេស​ម៉ាឡេស៊ី គឺ​នាង Samantha Katie James
ញ្ញាឯក ប្រទេស​កម្ពុជា គឺ​នាង Bee Sotheary

ទម្លាយរូបសម្ផស្ស Miss Universe 2017 នៃប្រទេសមួយចំនួននៅតំបន់អាស៊ី ក្នុងនេះមានកម្ពុជាដែរ !

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់