(ភ្នំពេញ)៖ លោក កឹម សុខា អនុប្រធាន ព្រមទាំងសមាជិក សមាជិកាគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាមួយលោកស្រី មូរ សុខហួរ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ស្វាមីជាស្រឡាញ់របស់លោកស្រីគឺ លោក Scott Leiper ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១០៖៣០នាទីយប់ (ម៉ោងនៅប្រទេសកម្ពុជា)។

ក្នុងសារចូលរួមរំលែកមរណទុក្ខ នោះ បានសរសេរថា ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងសូមសម្ដែងនូវសមានទុក្ខ និងក្ដីសង្វែគដ៏ធំធេង ចំពោះមរណភាពរបស់លោក Scott Leiper គឺជាការបាត់បង់នូវស្វាមីជាទីស្រលាញ់ និងឪពុកជាទីគោរព នៃគ្រួសារសព។

សូមបញ្ជាក់ថា ស្វាមីរបស់លោកស្រីមូរ សុខហួរ គឺ លោក Scott Leiper ជាជនជាតិអាមេរិកាំង បានទទួលមរណភាព​ នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ដោយសារជំងឺមហារីក។

លោកស្រី មូរ សុខហួរ និងស្វាមី បានជួបគ្នាពេលបម្រើការងារ​ នៅក្នុងជំរំឫទ្ធីសែន ក្នុងប្រទេសថៃ នាអំឡុងឆ្នាំ១៩៨៣។​ ដែលចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានកូនស្រីចំនួន ៣នាក់៕

ខាងក្រោមនេះ ជាសាររំលែកទុក្ខរបស់គណបក្សសង្រ្គោះជាតិ៖

12377995_1323115511039078_3276766399120351241_o

 

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី មូរ សុខហួរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់