ថៃ ៖ អាជ្ញាធរ​ទេសចរណ៍និងក្រសួងវប្បធម៌​នៃប្រទេសថៃបានគំរាមប្តឹងសិង្ហបុរី ប្រសិនបើប្រទេសសិង្ហបុរីរៀបចំកម្មវិធីបុណ្យមួយដែលមានឈ្មោះថា​សង្ក្រាន្ត នៅក្នុងប្រទេសរបស់ខ្លួននា​ខែក្រោយនេះ។ ការគំរាមប្តឹងនេះត្រូវបាន​អាជ្ញាធរថៃធ្វើឡើងភ្លាមៗបន្ទាប់ពីសិង្ហបុរីបានប្រកាសពីគំរោងរៀបចំពិធីបុណ្យមួយដែលមានឈ្មោះថា​ សង្ក្រាន្ត ខណៈដែលអាជ្ញាធរថៃបានអះអាងថាកម្មវិធីដែលសិង្ហបុរីគ្រោងនិងរៀបចំនោះគឺជាការលួចចម្លងតាមកម្មវីធីបុណ្យចូលឆ្នាំប្រពៃណីថៃ​ ។ សូមបញ្ចាក់ថា ប្រទេសថៃតែងតែរៀបចំកម្មវីធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួនក្នុងខែមេសា ហើយជាទូទៅ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសយ៉ាងច្រើនកុះករឲ្យមកកំសាន្តក្នុងប្រទេសថៃ ឃើញដូចនេះហើយទើបសិង្ហបុរីចង់រៀបចំពិធីបុណ្យនេះក្នុងប្រទេសរបស់ខ្លួនដែរ  ក្នុងគោលបំណងទាក់ទាញភ្ញៀវ ទេសចរណ៍ឲ្យមកទស្សនាប្រទេសរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌​ថៃ ប្រាប់សារពត៌មាន បាងកកប៉ុស្ត៍កាល ពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៥ នេះថា អាជ្ញាធរ​ទេសចរណ៍និងក្រសួងវប្បធម៌​នៃប្រទេសកំពុងតែសិក្សាពីអង្គហេតុនានា និងបញ្ហាផ្លូវច្បាប់មួយចំនួន ហើយបើរកឃើញថា សិង្ហបុរីបានលួចចម្លងតាមកម្មវីធីបុណ្យរបស់ខ្លួនមែននោះ អាជ្ញាធរថៃនិងចាត់វិធានការទៅតាមផ្លូវច្បាប់​លើបញ្ហាននេះ។

 

news_other-20150105-154221-0Songkran-2013-Thailand-New-YearThai-New-Year

ប្រភព៖ khmer-press

 

 

ថៃគំរាមប្តឹងសិង្ហបុរីពីបទលួចចម្លងពិធីបុណ្យចូលឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់