ប្រិយមិត្តប្រកដជាបានដឹងហើយថាត្រសក់​ជា​បន្លែ​ដែល​គេ​ និយម​ដាំ​ច្រើន​ជាង ​គេ​បំ​ផុត​លំ​ដាប់​ទី​៤​ក្នុង​ពិភព​លោក​ និង​ត្រូវ​បានដាក់​បញ្ចូល​ទៅ ​ក្នុង​ប្រ​ភេទ​អា​ហារ​ឈរ​នៅ ​លំ​ដាប់​លើ​គេ​​ក្នុងការ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។

ទន្ទឹមនិងនេះ​​ត្រសក់ ក៏ផ្ដល់ជា​ ​អត្ថ​ប្រយោជន៍ដល់​​​​សុខ​ភាព​របស់យើងផងដែរ​ខណះនេះក៏សូមបង្ហាញនូវ​​ ​អត្ថ​ប្រយោជន៍៧ចំណុច​របស់ ត្រសក់ផងដែរ។

ខាងក្រោមនេះ​ ជា​អត្ថ​ប្រយោជន៍របស់ ត្រសក់៧ចំណុចរបស់​ ត្រសក់៖

១- ផ្តល់​សារ​ធាតុ​ទឹក​ដល់​រាង​កាយ ; ប្រ​សិន​ជាលោក​​អ្នក​ជាប់​រវល់​មិន​បាន​ទទួល​ទាន​ទឹក​គ្រប់​គ្រាន់​ សូម​ទទួល​ទាន​ផ្លែ​ត្រសក់​ផ្អរត្រជាក់​ដែល​មាន​សារ​ធាតុ​ទឹក​៩០​ភាគ​រយ ។ វា​នឹង​ជួយ​ប៉ះ​ប៉ូវ​សង​ការ​បាត់​បង់​ជាតិ​ទឹក​របស់​អ្នក ។

២- កាត់​បន្ថយ​​កម្តៅ​ទាំង​ក្នុង ​និង​ក្រៅ​រាង​កាយ ; យក​ត្រ​សក់​ចិតជា​ចំណិត​បិទ​លើ​ស្បែក​នឹង​ជួយ​បន្ថយ​ការរលាក​ដោយ​កម្តៅ​ថ្ងៃ។​

៣- កំ​ចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ ; សារ​ធាតុ​ទឹក​ក្នុង​ផ្លែ​ត្រ​សក់​ដើរ​តួ​ជា​អំ​បោស​ជួយ​បោស​​សម្អាត​កាក​សំណល់​មិន​ល្អ​ចេញ​ពី​រាង​កាយ ។ ក្នុង​ករណី​ទទួល​ទាន​ជា​ប្រ​ចាំ​ ត្រ​សក់​នឹង​ជួយ​រំ​លាយ​​ក្រួស​ក្នុង​តម្រង​នោម ។

៤- ជួយ​បំ​ពេញ​បន្ថែម​នូវវីតា​មីនដែល​​រាង​កាយ​ត្រូវ​ការ​ប្រ​ចាំ​ថ្ងៃ ; ត្រ​សក់​ផ្ទុក​​ដោយ​បណ្តា​វីតា​មីន​ដែល​រាងកាយ​ត្រូវ​ការ​ចាំ​បាច់​ប្រ​ចាំ​ថ្ងៃ ក្នុង​នោះ​មាន​ដូចជា វីតា​មីន A, B និង C ។ វីតា​មីន​ទាំង​នេះ​ជួយ​ជំ​រុញ​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ធ្វើ​ឱ្យ​អ្នក​ស្រស់​ស្រាយ​និង​ពោរ​ពេញ​ដោយ​ថាម​ពល ។ អត្ថ​ប្រ​យោជន៍​របស់​វា​នឹងរឹតតែ​ខ្លាំង​​ប្រ​សិន​ជា​គេ​ទទួល​ទាន​ជា​មួយ​កា​រ៉ុត និងស្ពៃ spinach ជា​ដើម ។ សូម​ទទួល​ទាន​ទាំង​សំ​បក​ ដ្បិត​នៅ​លើ​សម្បក​ត្រ​សក់​មាន​ផ្ទុក​វី​តា​មីន C ប្រហែល​ជា​១២ភាគ​រយ​នៃ​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​រាង​កាយ ។

៥- ជួយ​រំ​លាយ​អា​ហារ​និង​បញ្ចុះ​ទម្ងន់​ខ្លួន ; យោង​ដោយ​ភាព​លើស​លប់​នៃ​សារ​ធាតុ​ទឹក​និង​បរិ​មាណ​កាឡូ​រី​ទាប​ ត្រ​សក់​ជាជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​បញ្ចុះ​ទម្ងន់ ។ ដោយ​ឡែក ការ​ខាំទំ​ពាវា​នឹង​ជួយ​ឱ្យ​ថ្គាម​ធ្វើ​ការ​បាន​ល្អ​ ហើយ​សារ​ធាតុ​សរ​សៃ​របស់​វា​នឹង​ជួយ​សម្រួល​ដល់​ការរំលាយ​អា​ហារ​ផងដែរ ។ សម្រាប់​អ្នក​ដែល​ឧស្សា​ហ៍​ទល់​លា​មក​ទទួល​ទាន​ត្រ​សក់​រាល់​ថ្ងៃ​គឺជា​ជម្រើស​ល្អ​មួយ ។

៦- ជួយ​រក្សា​សម្ពាធ​ឈាម​ កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​និង​បញ្ចៀស​ការ​កើត​​ជំ​ងឺ​ទឹក​នោម​ផ្អែម ; ទឹក​ត្រ​សក់​ផ្ទុក​អ័រ​ម៉ូន​ដែល​បណ្តា​កោ​សិ​កា​លំ​ពែង​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ផលិត​អាំង​ស៊ុយ​លីន​ចែក​ចាយ​ក្នុង​រាង​កាយ ។ ចំណែក​សមាស​ធាតុ sterols ក្នុង​ត្រ​សក់​មាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​ ។ ក្រៅ​ពី​នេះ​​ វា​មាន​ផ្ទុក​សារ​ធាតុ​សរ​សៃ​ ប៉ូ​តា​ស្យូម​និង​ម៉ា​ញេស្យូម​យ៉ាង​ច្រើន​ ។ សូមបញ្ជាក់​ថា សារ​ធាតុ​ចិញ្ចឹម​ទាំង​នេះ​ធ្វើ​ការ​ដោយ​ប្រ​សិទ្ធ​ភាព​បំ​ផុត​លើ​ការ​រក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្ម​តា ។

៧- ជួយ​ជំ​រុញ​ដល់​សុខ​ភាព​សន្លាក់​ បន្ថយ​ការ​ឈឺ​ចាប់​ពី​ជំ​ងឺ​សន្លាក់​ ; វត្ត​មាន​ដ៏​ច្រើន​លើស​លប់​នៃ​សារធាតុ​រ៉ែ​ ស៊ី​លី​កា​បាន​ជួយ​ជំ​រុញ​ដល់​សុខ​ភាព​សន្លាក់​ដោយ​វា​បាន​ពង្រឹង​ដល់​ជា​លិ​កា​ត​ភ្ជាប់នានា ៕

 

 

ត្រសក់ ផ្ដល់ជា អត្ថប្រយោជន៍ ៧ ចំណុច ដល់សុខភាព  ដែល មិនគួរមើលរំលង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់