Facebook បាន​ក្លាយ​ជា​បណ្តាញ​ទំនាក់ទំនង​យ៉ាង​សំខាន់ សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ក៏​កើត​មាន​បញ្ហា​ឈឺ​ក្បាល​មិន​តិច​ដែរ។

តើលោកអ្នកចេះពីររបៀបដូរលេខសម្ងាត់ហ្វេសប៊ុក(Password)របស់លោកអ្នកដើម្បីការពារ Hacker ហើយឬនៅ? ហើយដឹងទេថា​គួរប្ដូរលេខសម្ងាត់ហ្វេសប៊ុកមួយឆ្នាំប៉ុន្មានដង?

តាម​ការ​បកស្រាយ​ពី​គេហទំព័រ Quora បាន​លើក​ឡើង​ថា អ្នក​ប្រើប្រាស់ Facebook គួរ​ផ្លាស់ប្ដូរ​កូដ​សម្ងាត់ (Password) យ៉ាង​តិច ៣ ខែ​ទៅ​ ៦ ខែ​ម្ដង ឬ ២ ទៅ ៤ ដង​ក្នុង​មួយ​ឆ្នាំ។

មូលហេតុ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ញឹកញាប់ ពីព្រោះ​អ្នក​មិន​អាច​ដឹង​ទេ​នៅ​ពេល​ធ្វើ​ការ Login គណនី​នៅ​ទី​សាធារណៈ ឬ​ក្បែរ​ភ្នែក​អ្នក​ដទៃ រួម​ទាំង​ការ​ប្រឈម​ការ Hack ដែល​អាច​កើត​ឡើង​នោះ​។

គេហទំព័រ​ដដែល​បន្ត​ថា ការ​ផ្លាស់ប្តូរ Password ​អាច​​ធ្វើ​គ្រប់​ពេល​​បើសិន​​អ្នក​មិន​ស្រួល​ចិត្ត​ថា​មាន​បុគ្គល​ផ្សេង​ ដឹង​លេខ​សម្ងាត់​របស់​អ្នក។

+វិធី​ប្ដូរ Password គណនី Facebook:

ចូល​ទៅ​កាន់ Settings នៃ Facebook

រើស​យក​ Security and Login

យក​ពាក្យ Change Password

ចន្លោះ​ទី ១ (Current) វាយ​បញ្ចូល Password កំពុង​ប្រើ ចន្លោះ​ទី ២ និង​ទី ៣ វាយ​បញ្ចូល Password ថ្មី ហើយ​ចុច Save Changes

តោះ មកមើលពីរបៀបនៃការដូរលេខសម្ងាត់ហ្វេសប៊ុកបន្តិចមើល!!!

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់