មណ្ឌលគិរី: រយះពេលពេញចំនួនបីថ្ងៃហេីយដែលប្រជាជាជនរួមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបានដេកមិនបានពួនដោយសារតែអាសត្វដំរីមួយក្បាលដែលបានវ័ធហ្មរ ខ្លួនឯងស្លាប់នោះ។

ដោយសារដំរីស្រុកឈ្មោល១ក្បាល នោះមានភាពកាចសាហាវពេក រហូតដល់ សម្លាប់មនុស្ស​ ហើយបន្តគំរាមកំហែងកំទេចផ្ទះសម្បែងប្រជាពលរដ្ឋឱ្យខូចខាតចំនួន៦ខ្នង និងរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការមួយគ្រឿងទៀត កាលពីយប់មិញនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ បានបញ្ជាឱយសមត្ថកិច្ចបាញ់ដំរីឱ្យរងរបួស ដើម្បីទប់ស្កាត់បញ្ហាកើតមាន​បន្តទៀត។

គួរបញ្ជាក់ដែរថា មានហេតុការណ៍សត្វដំរីជាន់មនុស្ស ស្លាប់ដែលជាម្ចាស់សត្វដំរី នៅចំណុចអូររមីស ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ រហូតមកដល់ម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងប្រដាប់អាវុធមាននគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រួមទាំងអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋ បានចាត់វិធានការទប់ស្កាត់សកម្មភាព សត្វដំរីចុះប្រេងដែលបានអុកឡុកផ្ទះអ្នកភូមិជនជាតិដើមភាគតិចនៅភូមិពូតាំងដោយការប្រើកាំជ្រួញបាញ់ឡើងលើ និងដុតភ្នក់ភ្លើង ដើម្បីបញ្ឆោត និងបង្ការកុំឲ្យចូលមកក្នុងភូមិវិញ។

ជាវិធានការបន្ទាន់ដើម្បីទប់ស្កាត់សកម្មភាពសត្វដំរីឈ្មោលដែលចុះប្រេងនោះ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចំនួន២គ្រឿងចូលទៅស្វែងរកសត្វដំរីដើម្បីបញ្ឆោត និងបង្អាក់សកម្មភាព អុកឡុកផ្ទះប្រជាពលរដ្ឋ ព្រមជាមួយនឹងការរង់ចាំមន្រ្តី ជំនាញមកបាញ់ថ្នាំសណ្ដំ។ ប៉ុន្តែការចូលទៅរុករកមិនបាន ប៉ុន្មាននាទីផងក៏ត្រូវសត្វដំរីចេញពីក្នុងព្រៃរត់សំដៅទៅឈ្មូសដោយប្រើភ្លុករបស់វា បុករថយន្តពន្លត់អគ្គិភ័យពីខាងក្រោយបណ្ដាលឲ្យរងការខូចខាត ហេីយមន្ត្រីនគបាលដែលចូលរូមមានការភ័យស្លន់ស្លោ ផងដែរដោយឃេីញ សត្វមួួយនេះវា មិនខ្លាចអីសោះ ភ្លាមនោះសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើ ជាច្រើនគ្រាប់ ទើបសត្វដំរីនោះរត់ចូលទៅក្នុងព្រៃវិញ។

ខណៈសត្វដំរីរត់ចូលទៅក្នុងព្រៃបាត់ អាជ្ញាធរបានជម្លៀស ប្រជាពលរដ្ឋចេញពីផ្ទះទៅទីធ្លាសាលារៀនដែលមានសុវត្ថិភាព និងមានការយាមកាមពីកម្លាំងកងរាជអាវុធហត្ថខេត្ត។ មួយសន្ទុះក្រោយមក នៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ សត្វដំរីឈ្មោលដែលចុះប្រេង រួមជាមួយ នឹងដំរីញី១ក្បាលនេះបានចេញពីក្នុងព្រៃវិញ ក៏ត្រូវកម្លាំងនគរបាលបាញ់សំដៅជើងខាងមុខទាំង២បណ្ដាលឲ្យរងរបួសដើរទៅមុខលែងរួចក៏នៅសំងំខាងមុខផ្ទះប្រជាពលរដ្ឋតែម្ដង៕

2017-04-07 2017-04-07

ដំរីចុះប្រេងមួយក្បាលដែលបានសម្លាប់ហ្មខ្លួនឯងនៅខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចសម្រេចបាញ់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner banner

មតិយោបល់