ដើម្បី​សម្រួល​ដល់​មន្ត្រី​ជំនាញ និង​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​-​ខេត្ត ក្នុង​ការងារ​ត្រួតពិនិត្យ​ទប់ស្កាត់ និង​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ នៅ​ទូទាំងប្រទេស​នេះ ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​ស្នើសុំ​កិច្ចសហការ​ពី​អភិបាល​រាជធានី​-​ខេត្ត លើ​សកម្មភាព​ជាអាទិ៍ ៖

១. ពិនិត្យ តាមដាន ផ្អាក និង​ទប់ស្កាត់​សកម្មភាព​សាងសង់ ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន ឥន្ទ​នៈ និង​ស្ថានីយ៍​រួម ប្រេង​និង​ឧស្ម័ន​ឥន្ទ​នៈ​ថ្មី ដែល​គ្មាន​លិខិតបញ្ជាក់​បច្ចេកទេស​សុវត្ថិ​ភាព និង​ណែនាំ​ឲ្យ​មក​ដាក់ពាក្យ​ស្នើសុំ​លិខិតបញ្ជាក់​បច្ចេកទេស​សុវត្ថិ​ភាព នៅតាម​មន្ទី​រ៉ែ និង​ថាមពល ជាមុនសិន​។​

២. អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់ ដែល​កំពុងដំណើរការ​អាជីវកម្ម ដែល​ពុំទាន់​មាន​លិខិតបញ្ជាក់​បច្ចេកទេស​ពី​ក្រសួង និង​ជំរុញ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង និង​ឥន្ធនៈ​ទាំងនោះ ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរការ​ស្ថានីយ​។​

៣. ពិនិត្យ និង​វាយតម្លៃ រាល់​ស្ថានីយ​ទាំងឡាយ ដែល​ពុំមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​តម្រូវ​ឲ្យ​ម្ចាស់​កែសម្រួល​ស្ថានីយ​របស់ខ្លួន ស្របតាម​សារាចរ​ស្តីពី​ការរៀបចំ​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន  ឥន្ទ​នៈ និង​ស្ថានីយ៍​រួម​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ​។

៤. ប្រមូល​ទិន្នន័យ និង​ចងក្រង​ព័ត៌មាន​ពី​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ នៅ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ងាយស្រួល​គ្រប់គ្រង​។​

 

ដើម្បីកាត់បន្ថយនិង​បង្ការ​ហេតុការណ៍​ផ្ទុះ ឬ​ការឆាបឆេះ​នានា ពី​ស្ថានីយ​ប្រេង និង​ឧ​ស្ម័​ន្ធ​ឥន្ទ​នៈ​ ក្រសួង​រ៉ែ នឹង​ចុះ​វាយតម្លៃ ចាប់ពី​ខែមិថុនា​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Anna

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់