(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការព្យាករស្ថានភាព អាកាសធាតុ នារដូវវស្សា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ឲ្យដឹងថា រដូវវស្សាឆ្នាំនេះ នៅដើមរដូវដល់ពាក់កណ្តាលរដូវ របាយទឹកភ្លៀង អាចធ្លាក់ទាប ជាងមធ្យមភាគច្រើនឆ្នាំ ខណៈចាប់ពីពាក់កណ្តាលរដូវ ដល់ចុងរដូវ បរិមាណទឹកភ្លៀង អាចធ្លាក់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា រដូវវស្សាឆ្នាំ២០១៦នេះ នឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ដោយឡែកបាតុភូផ្គរ រន្ទះ ខ្យល់កន្ត្រាក់វិញ នៅតែមានឥទ្ធិពលខ្លាំង រហូតដល់ខែមិថុនា៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងទាំងស្រុង៖

ក្រសួងធនធានទឹក ១ ក្រសួងធនធានទឹក ២

ដើមរដូវដល់ពាក់កណ្តាលរដូវ របាយទឹកភ្លៀងធ្លាក់ទាប ខណៈពាក់កណ្តាលរដូវដល់ចុងរដូវ បរិមាណទឹកភ្លៀងធ្លាក់ខ្ពស់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់