លោកញឹក ប៊ុនឆៃ អនុប្រធានទី២នៃគណបក្សហ្វ៊ុន ស៊ិនប៉ិច នៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ នៅក្នុងសន្និសិទការសែតរយៈពេលជាងមួយម៉ោង បានថ្លែងឲ្យដឹងថា ការបែកមកបង្កើតគណបក្សថ្មីនេះ ក៏ព្រោះតែមិនអាចបន្តបង្រួបបង្រួបជាមួយសម្តេច ក្រុមព្រះបានដោយសារតែសម្តេចក្រុមព្រះ ប្រកាន់អំណាចផ្តាច់ការ គ្រួសារនិយនបក្ខពួកនិយមនិងពុករលួយ។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា គណបក្សថ្មីដែលលោកគ្រោងនឹងបង្កើតនេះ គឺគណបក្សដែលមានឈ្មោះថា គណបក្សរួបរួមជាតិ។គណបក្សរួបរួមជាតិដែលនឹងប្រកាសធ្វើការបង្រួបបង្រួមជាមួយគណបកហសនយោបាយផ្សេងទៀត ដើម្បីរួមគ្នាដិះស្រាយបញ្ហាប្រទេសជាតិក្នុង
សម្លេងតែមួយ។
បើតាមលោកញឹក ប៊ុនឆៃ ការប្រកាសបង្កើត គណបក្សរួបរួមជាតិ ដែលមានសមាជិកអតីតគណបក្សហ៊្វុនស៊ិនប៉ិចប្រមាណជាងពាក់កណ្តាលមកគាំទ្រគណបក្សថ្មីនេះ ។គណបក្សរ នេះ និងធ្វើសមាជរើសប្រធាននិងអនុប្រធាន អគ្គលេខាធិការនៅពេលខាងមុខនេះ ហើយថា គណបក្សរួបរួមជាតិ និងដាក់ពាក្យសុំទៅមហាផ្ទៃនៅពេឆាប់ៗដើម្បីបង្កើតគណបក្សថ្មី ហើយសង្ឃឹមទួលបានអសនៈនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោត
សកល២០១៨។

ដើមចមដែលលោកញឹក ប៊ុនឆៃ ដើរចេញពីគណបក្សហ្វ៊ុន ស៊ិនប៉ិច ទៅបង្កើតគណបក្សថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់