(កំពង់ស្ពឺ)៖ នាយប់ថ្ងៃទី​២៤ ខែមេសា យប់មិញនេះ​​ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយសារបុរសជាជនរងគ្រោះ បានជិះម៉ូតូសណ្តោងរ៉មក ទៅបុកនឹងរថយន្តឈប់ស្ងៀម បណ្ដាលឲ្យដាច់ក្បាលផ្លោងជាង២០ម៉ែត្រ ចេញពីដងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើ បានកើតឡើងវេលាម៉ោង១០យប់ ​​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ៤៤ ចន្លោះគីឡូ​ម៉ែ​ត១៣៥-១៣៦ ​ត្រង់​ចំណុច​ទួល​ទម្លាប់ ក្នុងភូមិ​ពោធិ៍​កោង ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ ​​ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច ឲ្យដឹងថា មុនកើតហេតុគឺមានរថយន្តដឹកប្រេងមួយគ្រឿង បានឈប់ស្ងៀមលើផ្លូវដោយដាក់ចំណាំងផ្លាតត្រឹមត្រូវ​ លុះដល់វេលាកើតហេតុស្រាប់តែមានបុរសម្នាក់បានបើកម៉ូតូឌ្រីមសង់​ ដែលមានសណ្តោងរ៉មកផងនោះ​ មិនបានមើលក៏បើកទៅបុកពីក្រោយ​បណ្តាលឲ្យបុរសដែលបើករ៉ឺម៉កនោះដាច់ក្បាលផ្លោងចេញពីខ្លួនជាង២០ម៉ែត្រ​ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង​។​

ប្រភពបញ្ជាក់ថា​ ជន​រងគ្រោះ​ឈ្មោះសែ​ម វ៉ា​ន់​ធិ​ន ​អាយុ​២០ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ចិន​ដាំម្លូរ ឃុំ​វាំង​ចាស់​។ បច្ចុប្បន្ន ​សពត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យនៅភូមិកំណើតតាមប្រពៃណី​ រឺឯវត្ថុតាំងទាំង២ ត្រូវបានសមត្ថកិច្ចស្រុកឧត្តុង្គ​ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ​ ខណៈម្ចាស់​រថយន្ដដែល​បាន​គេចខ្លួន ត្រូវសមត្ថកិច្ចកំពុង​ស្រាវជ្រាវ​រក​ម្ចាស់​៕
ដាច់ក្បាល ២

 

ដាច់ក្បាល ៣

ដាច់ក្បាលផ្លោងជាង២០ម៉ែត្រ ដោយសារជិះម៉ូតូសណ្តោងរ៉មក ទៅបុកនឹងរថយន្តឈប់ស្ងៀម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់