កម្តៅនៃកំហឹងរបស់សិល្បករពេលនេះបានផ្ទុះឡើយក្រោយលេចេញសង្គ្រាមពាក្យសម្តីរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសិចស៊ី ដេនី ខ្វាន់ ។ ពាក្យសម្តីដែលដេនីខ្វាន់បានដៀមដាមទៅកាន់អ្នកសិល្បៈពេលនេះបានដុតបញ្ឆះកំហឹង និងអារម្មណ៍របស់សិល្បករជាច្រើនឲ្យចេញមុខប្រតិកម្មនិងចង់ឲ្យនាងចេញមុខសុំទោសដល់សិល្បករដទៃជាសាធារណៈ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះសម្តីផ្លែផ្កា ដៀមដាម របស់ ដេនីខ្វាន់ បានលេចឡើងក្រោយពីមានអ្នករិះគន់ជាច្រើនបានវាយសំពងនាងដោយពាក្យសម្តីកាលពីដើមសប្តាហ៍នេះក្រោយពីនាងស្លៀកពាក់បែបសិចស៊ីជ្រុលក្នុងកម្មវិធីខួបកំណើតប្អូនប្រុសសំណព្វចិត្ត។ នាងនិងប្អូនប្រុសបានប្រើពាក្យទៅកាន់អ្នករិះគន់ថា «ជាមនុស្សខួរក្បាលកំពិស ខួរក្បាលបង្ក ពស់ក្បាលពីរ ដែលចាំតែទើសនឹងការស្លៀកពាក់របស់ពួកគេ មិនបានខិតខំរកស៊ីអីក្រៅតែពីការទើស»។

បើទោះបីជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានព្រមានឲ្យនាងបន្ថយភាពស៊ិចស៊ីក្តីក៏ពាក្យសម្តីផ្លែផ្កាជាច្រើនបានកំពុងកក្រើកឡើងផងដែរ។ ពិសេសក្រោយពេលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា ចេញមុខរិះគន់ចំៗចំពោះ ដេនី ខ្វាន់ស្លៀកពាក់បែបហួសហេតុ ប្រយោជន៍ចង់ឲ្យតារាស្រីទើបលេចមុខក្នុងចង្កោមសិល្បៈរូបនេះកែទម្លាប់ក្នុងការស្លៀកពាក់និងនិយាយស្តី។ មិនទទួលការស្នើសុំនិងស្តីបន្ទោស ដេនីខ្វាន់ បានវាយបកមកកាន់តារាចម្រៀង ម៉េង កែវពេជ្ជតា យ៉ាងចាស់ដៃ ជាមួយនឹងពាក្យអសុរសមួយចំនួន។ ពាក្យសម្តីនេះបានបង្កើតឲ្យសិល្បករជាច្រើនខឹងសម្បាកាន់តែខ្លាំងដែលពួកគេគិតថា នាងមិនត្រឹមតែមិនទទួលស្គាល់កំហុសទេថែមទាំងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកកាន់សិល្បករជើងចាស់ទៅវិញ។

អ្នកនាង ស៊ុន ណារីម៉ូនីកា ដែលជាតារាកំប្លែងស្រីល្បីឈ្មោះជាច្រើនទសវត្សមកហើយនោះបានប្រតិកម្មថា ពិតជាហួសចិត្តនិងអៀនខ្មាស់ជំនួស កញ្ញា ដេនី ខ្វាន់ ដែលស្លៀកពាក់សិចស៊ីមិនសមជាស្រ្តីខ្មែរមិនសមជាអ្នកសិល្បៈអ្វីបន្តិចសោះ។ អ្នកនាងបន្តថា នាងបានឃើញបងប្អនខ្មែរយើងនិងអ្នកសិល្បៈរិះគន់ក្នុងន័យស្ថាបនាសោះបែជាសរសេរនិងបង្ហោះជាវីដេអូ ជេដៀមដាមដល់អ្នកគាំទ្រ និងអ្នកសិល្បៈគ្នាឯងទៀត។ អ្នកនាងចោទសួរថា តើ ដេនីខ្វាន់ ចូលសិល្បៈដើម្បីលាបពណ៌ឲ្យអ្នកសិល្បៈនារីខ្មែរស្អុយឈ្នោះអាក្រក់ដោយសារនាងមែន? នាងស្លៀកពាក់ស្ទើនិងស្រាតទៅហើយនៅថាខ្លួនឯងល្អទៀត ដល់ពេលគេរិះគន់បែជាជេគេទាំងបងទាំងប្អូន មិនព្រមទទួលស្គាល់ការពិតហើយនៅមកតាំងខ្លួនថា បងប្អូនឯងអស្ចារ្យទៀត ។ អ្នកនាងបន្តថា សិល្បករពិតណាស់ចង់ល្បីឈ្មោះ ប៉ុន្តែការល្បីគឺបានដោយកិត្តិយគឺគេមិនមែនយកភាពសិចស៊ីរហូតស្ទើស្រាតនោះទេ គឺគេពឹងលើសមត្ថភាពនិងការតស៊ូរបស់បុគ្គលម្នាក់ៗ ។

ក្រោយពីទទួលបានសារវាយប្រហាពី ដេនីខ្វាន់ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសារជាថ្មីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងអ្នកនាងថា៖ ពិតជាកែមិនឡើងមែន ដូចពាក្យចាស់ពោលថា «កុំពត់ស្រឡៅ កុំប្រដៅស្រីខូច» ត្រឹមត្រូវណាស់ ។ នេះជាសណ្តានពិតរបស់នាងហើយ ។ នាងច្រលោតខឹង និងក្រពុលមុខខ្លាំងណាស់ ព្រោះមានគេទើសនាងច្រើន រួមទាំងយើងដែរ ។ ត្រូវហើយ យើងពិតជាទើស ពិតជាមិនសុខចិត្តដែលនាងយករូបភាព សកម្មភាពបែបនេះ មកសាបព្រួសលើឆាកសិល្បៈ យើងត្រូវតែទើស ។ អ្នកនាងបន្តថា៖ នាងបានជេរចំអកឲ្យអ្នកសិល្បៈមិនរើសមុខ និងមហាជនថាគេច្រណែនព្រោះគ្មានរបស់ល្អបង្ហាញដូចនាង! ម៉េចក៍នាងមានមោទនៈភាពនឹងខ្លួនឯងខ្លាំងម្ល៉េះ? នាងភ្លេចគិតអ្វីម្យ៉ាងហើយថា រាងកាយក្លែងក្លាយបង្កប់ដោយជាតិគីមីរបស់នាង តើធ្វើម្តេចឲ្យពួកយើងច្រណែននាងកើតទៅ? តែដែលគេមិនបង្ហាញនោះព្រោះខ្លួនប្រាណគេមានតម្លៃថ្លៃណាស់ មិនមែនអ្នកណាក៍ចេះតែមើល ចេះតែឃើញ ចេះតែប៉ះបានទទេរទទេរ ថោកៗដូចរបស់នាងឡើយ ។ នាងនិងបងប្អូននាង បានដៀលមហាជនថា អត់ខួរ ខួរកំពិស ខួរបង្កង ។ មិនឆ្អែត នាងមកដៀលយើងថា សរសៃប្រសាទទៀត ប៉ុន្តែគឺនាងទៅវិញតើដែលគ្រប់គ្នាមើលឃើញថា ពួកនាងមិនមែនសរសៃប្រសាទទេ គឺឆ្កួតពេញទំហឹងតែម្តង ដោយសារក្នុងខ្លួននាងផ្ទុកដោយជាតិគីមីច្រើន ទើបធ្វើឲ្យនាងឆ្កួត ឆ្កួតនឹងចង់ល្បី ឆ្កួតនឹងសម្ផស្សសប្បនិមិ្មត ឆ្កួតនឹងតណ្ហា ឆ្កួតនឹងសម្ភារលុយឡានបន្តិចបន្តួច ព្រោះបើមនុស្សល្អជា គេមិនធ្វើអាវ៉ាសែដូចនាងឡើយ ។

អ្នកនាងក៏បានស្នើដល់សិល្បករទាំងអស់រួមគ្នាបំបាត់ការចាត់ទុកសិល្បៈជាកន្លែងរកស៊ីផ្លូវភេទ ខណៈដែលអ្នកខ្លះមិនមែនជាអ្នកសិល្បៈតែមកលួចសំងំពួនក្រោមផ្លាកសិល្បៈ តោងទាមដូចឈ្លើង ដូចចៃ ដូចដង្កូវ ចាំខាំបឺតជញ្ជក់យកឈាម យកផលពីសិល្បៈ ធ្វើឲ្យពិភពសិល្បៈទាំងមូល ស្ទើរតែអស់សោភ័ណ្ឌភាព អស់គុណតម្លៃ និងភាពថ្លៃថ្នូរពីក្នុងចិត្តមហាជន គឺសិល្បៈសល់តែសាច់ដែលស្អុយរលួយ និងក្លិនអសោចបញ្ច្រាសខ្យល់ ។

ក្រៅពីនេះអ្នកនាងតំណាងឲ្យសិល្បៈករ សិល្បៈការិនីទូរទាំងប្រទេស សូមធ្វើការសំណូមពរដល់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មេត្តាជួយអន្តរាគមន៍ដល់សមាគន៍សិល្បៈខ្មែរក្នុងការចាត់វិធានការស្របច្បាប់ទៅលើបុគ្គលអសីលធម៌ម្នាក់នេះដើម្បីទុកជាគំរូផង ។

ដេនីខ្វាន់ នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែបើយោងតាមការបញ្ជាក់របស់លោក សុះម៉ាច លើកឡើងថា លោកគ្រោងនឹងរៀបចំឲ្យមានការសម្រុះសម្រួលណាមួយតាមការបញ្ជាពីក្រសួងវប្បធម៌ ដើម្បីទប់ស្កាត់មិនឲ្យមានបាតុភាពខាងលើបន្តទៀត។ លោកបញ្ជាក់ថា ដេនីខ្វាន់ នៅតែមិនព្រមទទួលស្គាល់ថា ទង្វើដែលគាត់បានធ្វើគឺជាបញ្ហាដែលនាំឲ្យមានការក្ដៅក្រហាយរវាងតារានិងតារាទេ គឺយើងនឹងធ្វើសន្និសីទកាសែតប្រមូលសំឡេងសុំឲ្យក្រសួងប្រកាសឈប់ទទួលស្គាល់គាត់ជាតារាសិល្បៈ និងកំណត់ឲ្យគ្រប់រឿង គ្រប់ស្ពតទាំងអស់ដែលគាត់បានថត មិនអាចចាក់ផ្សាយជាសាធារណៈផងដែរ៕

ជុំវិញភាពសិចស៊ី និងពាក្យអសុរសរបស់ ដេនីខ្វាន់ ធ្វើឪ្យ សិល្បករ កាន់តែច្រើន មានប្រតិកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់