យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួនរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រងចាំមុខរបួសជាសះស្បើយដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកជិតខាងជិះឆ្ពោះទៅភ្នំពេញ ក្នុងគោលបំណងយកទៅបញ្ជាំនៅទីតាំងហ្គេមបាញ់ត្រី តែសំណាងមិនល្អក៏ជិះទៅបុកសត្វឆ្កែបណ្ដាលឲ្យដួលសន្លប់បាត់បង់ស្មារតីអស់រយៈពេលជិតមួយម៉ោង ។

ប្រភពពីសមត្ថកិច្ចស្រុកមុខកំពូលបានឪ្យដឹងងថានៅមុនពេលកើតហេតុជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះជាអ្នកជិតខាងគ្នា ។ ពេលទៅដល់កូនស្រីរបស់ជនរងគ្រោះបានដាំបាយនិងស្ងោរពងទាអោយជនសង្ស័យហូបនៅលើគ្រែក្រោមផ្ទះ បន្ទាប់មកកូនស្រីរបស់ជនរងគ្រោះបានទុកកូនសោជាប់នៅនិងម៉ូតូហើយក៏ឡើងទៅលើផ្ទះបាត់ទៅ ។ ឱកាសល្អជនសង្ស័យបានឡើងបញ្ឆេះម៉ូតូជនរងគ្រោះជិះឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងគោលបំណងយកទៅដាក់បញ្ចាំនៅកន្លែងហ្គេមបាញ់ត្រីម្ដុំសង្កាត់ស្ទឹងមានជ័យ តែសំណាងមិនល្អក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឆ្កែដោយខ្លួនឯង បណ្ដាលឲ្យដួលបោកទៅលើផ្លូវសន្លប់បាត់បង់ស្មារតីអស់រយៈពេលជិតមួយម៉ោង ។

ប្រភពដដែលបន្តឪ្យដឹងថាជនសង្ស័យមានឈ្មោះ សុខ ផល្លី ហៅភាជ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិរលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ។ ចំណែកឯជនរងគ្រោះឈ្មោះ សុខ សារូ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស មានទីលំនៅក្នុងភូមិឃុំកើតហេតុ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធនសេ១១០ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BH-2434 ។

ដែលករណីលួចម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះស្ថិតក្នុងភូមិពោធិរលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។​

A 002

A 003

 

ជិះម៉ូតូ អ្នកជិតខាង បំរុងយកទៅបញ្ជាំ ចៃដន្យបុកឆ្កែ ដួលសន្លប់ប្រមាណមួយម៉ោង សមត្ថកិច្ចក្របួចជាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់