កាលពីថ្ងៃទី០៨ខែមិនាឆ្នាំ២០១៦ម្តេចហ៊ុនសែនបានអញ្ជើញ ចូលរួមក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនីនៅវិមានសន្តិភាព ដែលពិធីនេះសម្តេចបានទទួលសំណូមពរតាមរយៈពលរដ្ឋអ្នកលេងហ្វេសប៊ុកម្នាក់ដែលបានស្នើរមកកាន់ទំព័រសម្តេចផ្ទាល់តែម្តង។ បើយោងតាមសំណេរនៅលើហ្វេសប៊ុកនេះដែរ បងប្អូនជនរួមជាតិមានឱកាស ក្នុងការទំនាក់ទំនងមកកាន់ សម្តេច តាមរយៈ​ ហ្វេសប៊ុកនេះផ្ទាល់។

បើយោងតាមការលើកឡើងតាមរយះសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានឪ្យដឹងថាកាលថ្ងៃអង្គារទី០៨ខែមិនាឆ្នាំ២០១៦ នៅក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានបញ្ជាក់ជូនផងដែរអំពីការយកចិត្តទុកដាក់គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ឋ និងកូនមន្រ្តីរាជការដើម្បីជួយសម្រួលដល់ជីវភាពរស់នៅអោយបានធូរស្រាលមួយកម្រិតធំថែមទៀត។ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំ។

ប្រភពដដែលក៏បញ្ជាក់ដែរថាបើទោះបីធ្វើមិនទាន់ក្នុងឆ្នាំ ២០១៦ នេះក៏នឹងមានប្រាក់ឧបត្ថម្ភលើកទឹកចិត្តមួយចំនួនជូននៅក្នុងរដូវបុណ្យទានផងដែរ។ យ៉ាងយូរបំផុតគឺក្នុងឆ្នាំ ២០១៧ នឹងទទួលបាននូវប្រាក់បៀវត្សនេះ។ ដោយសម្តេច បានទទួលសំណូមពរនេះតាមរយៈពលរដ្ឋអ្នកលេង ហ្វេសប៊ុក ម្នាក់ដែលបានស្នើរមកកាន់ទំព័រសម្តេចផ្ទាល់តែម្តង។

ហ្វេសប៊ុកសម្ដេចហ៊ុនសែនបន្តថា នៅថ្ងៃទី ៤ មេសា ២០១៦ ខាងមុខនេះ សម្តេចហ៊ុនសែន នឹងអញ្ជើញបងប្អូនកីឡាករ កីឡាការិនីទូទាំងប្រទេសទទួលទានអាហាររួមគ្នានៅកោះពេជ្រ ដើម្បីផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់បងប្អូនកីឡាករទាំងអស់ និងកំណត់ទិសដៅសម្រាប់ពេលប្រកួតកីឡា Sea​ ​​G​ames  2023 ខាងមុខផងដែរ។ សម្តេច តែងតែគាំទ្រ និងលើកស្ទួយវិស័យកីឡាកម្ពុជា។

ប្រភពដដែលបន្តថាជាថ្មីម្តងទៀត សូមអរគុណជនរួមជាតិដែលគោរពស្រឡាញ់គាំទ្រ សម្តេច ហ៊ុន សែន ប្រមុខដឹកនាំសន្តិភាពរបស់កម្ពុជា។ ពេលនេះបងប្អូនជនរួមជាតិមានឱកាស ក្នុងការទំនាក់ទំនងមកកាន់ សម្តេច តាមរយៈ ហ្វេសប៊ុក នេះផ្ទាល់។ នៅពេលនេះ គឺទំព័រហ្វេសប៊ុក សម្តេចតេជោ ឈរនៅលំដាប់លេខ១ទូទាំងប្រទេស ដែលមានអ្នកគោរពស្រឡាញ់ និងគាំទ្រច្រើនជាងគេបំផុត។ ចំពោះបងប្អូនដែលបានផ្ញើសំណូមពរមក គឺក្រុមការងារកំពុងចាប់ផ្តើមពិនិត្យជាបណ្តើរៗហើយ៕

HS 01

HS 03

HS 04

SH 03

 

ជនរួមជាតិមានឱកាសក្នុងការ ទំនាក់ទំនងមកកាន់សម្តេចហ៊ុនសែន តាមរយៈហ្វេសប៊ុកដោយផ្ទាល់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់