ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើកុមារអាយុ២ឆ្នាំម្នាក់ កូនប្រជាពលរដ្ឋខ្មែរ នៅស្រុកពេជ្រាដា ខណ្ឌមណ្ឌលគិរី ហើយរត់គេចខ្លួននោះ រហូតដល់យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នេះបើតាមការអះអាងរបស់ព្រះរាជអាជ្ញារងម្នាក់ និងមន្រ្តីនគរបាលម្នាក់នៅខេត្តមណ្ឌលគិរី។

ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។

ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដៃដល់រូបនេះផង។ ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរយ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ។

 

ទោះជាយ៉ាងណា ប្រភពដដែលបាននិយាយថា ជនសង្ស័យរូបនេះ នៅមិនទាន់ដឹងថាតើត្រូវបញ្ជូនមកប្រទេសកម្ពុជានៅពេលណាឡើយទេ? តែសមត្ថកិច្ចកម្ពុជា សហការជាមួយខាងនគរបាលវៀតណាម ដើម្បីយកជននេះមកប្រទេសកម្ពុជា ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។និង

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ  កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី និងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងបន្ទាន់ រហូតតាមចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបានចូលរួមសមគំនិត និងថតរូបផងដែរ៕15391086_10206494205468607_1673713759992670789_n fn-2016-12-07-11-48-51-6 fn-2016-12-07-22-15-07-1

ជនជាតិវៀតណាមជាភេទទី៣ ដែលបានធ្វើទារុណកម្មទៅលើក្មេងអាយុ២ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ….

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់