នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ អន្ដរជាតិប្រមាណ៧លាននាក់ ព្រមជាមួយនឹងទេសចរណ៍ក្នុងស្រុកប្រមាណពី៨ទៅ១០លាននាក់ ធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ជាមួយគ្នា នេះកម្ពុជាអាចរកចំណូលពីវិស័យ ទេសចរណ៍ រហូតដល់៥០០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការលើកឡើងរបស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន​ សែននៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែនបានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ថាវិស័យទេសចរណ៌កម្ពុជាកំពុងរីកលូតលាស់បោះជំហានទៅមុខគួរអោយសម្គាល់។ កម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនរយពាន់ទៀត ដែលជាបិតិកភ័ណ្ឌជាតិ និងពិភពលោកដ៏ល្បីល្បាញ។ ទន្ទឹមនិងនោះកម្ពុជា មានឆ្នេរសមុទ្រដ៏ល្អស្អាតជាប់ចំណាត់ថ្នាក់ពិភពលោក រួមទាំងតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏សម្បូរបែបជាច្រើនទៀត។

ក្នុងនោះសម្ដេចបន្តថាតាមកំណើនចំនួនទេសចរណ៌សព្វថ្ងៃនេះ គឺយើងអាចរំពឹងបានថានៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រមាណ ៧ លាននាក់ ព្រមជាមួយនឹងទេសចរណ៍ក្នុងស្រុកប្រមាណពី៨ទៅ១០លាននាក់ ត្រូវធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ ចំណូលទេសចរណ៍នឹងកើនឡើងដល់ប្រមាណ ៥,០០០លានដុល្លារក្នុងមួយឆ្នាំ ហើយចំណូលនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃផលិតផលក្នុងស្រុកសរុបដែលជួយដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងផ្ដល់ឱកាសការងារប្រមាណ៨០ម៉ឺននាក់ទៀតផង ។

ប្រភពដដែលឪ្យដឹងទៀតថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តបានជោគជ័យក្នុងការជំរុញវិស័យទេសចរណ៍ និងការបង្កើតជើងហោះហើរផ្ទាល់ពីបរទេសមកកាន់កម្ពុជាជាដើម។ ទន្ទឹមនិងនេះ យុទ្ធនាការកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ក៏បានចូលរួមយ៉ាងសកម្មក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាផងដែរ ។0003000400005Sa -0002

 

 

 

ឆ្នាំ២០២០ខាងមុខកម្ពុជានឹងទទួលបានភ្ញៀវទេសចរ អន្ដរជាតិប្រមាណ៧លាននាក់និងចំណូល ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់