(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ បានប្រារព្ធឡើងហើយ នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ក្រោមព្រះរាជអធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

ក្នុ​ង​ព្រះ​រា​ជ​ពិ​ធី​ច្រ​ត់​ព្រះ​ន​ង្គ័​ល​ ​សម្រា​ប់​ឆ្នាំ​២​០​​១​៦នេះ​ ​គោ​​ឧស​ភ​រា​ជ​បា​​ន​បរិ​ភោ​គ​ស​​ណ្តែ​ក​ច្រើ​ន​ជា​ង​គេ​ ក្នុ​ង​ចំ​ណោ​ម​អា​ហា​រ​​ទាំ​ង​៧មុ​​ខ​ ​ប​ន្ទា​ប់​ម​ក​ប​រិ​ភោ​គ​ស្រូ​វ ​និ​ង​ពោ​ត​។​​ ក្នុ​ង​ចំ​ណោ​ម​អា​ហា​រ​ទាំ​ង​​ប្រាំពី​រ​មុ​ខ​នេះ​ ​គោឧសភរាជ បានបរិភោគស្រូវ ៩០ភាគរយ ពោត ៩០ភាគរយ និងសណ្តែក ៩៥ភាគរយ ដោយឡែក ល្ង ស្មៅ ទឹក និងស្រា មានការបរិភោគតិចតួចបំផុត។

ការបរិភោគអាហារទាំងនេះ សបញ្ជាក់ថា ទិន្នផលកសិកម្មឆ្នាំនេះ នឹងទទួលផលលល្អច្រើន ដែលជាហេតុធ្វើឲ្យព្រះមហាក្សត្រ មានព្រះហឫទ័យពេញចិត្តជាខ្លាំង។

តែយ៉ាងណា អាចារ្យក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាព្រឹកថ្ងៃទី២៤ ខែឧសភានេះ បានបញ្ជាក់ប្រថ្នូល ដែលផ្សងតាមរយៈការបរិ ភោគរបស់គោឧសភរាជ គ្រាន់តែជាការធ្វើតាមព្រះរាជប្រពៃណីរបស់ខ្មែរ តែការបង្កបង្កើនផល ក៏ត្រូវពឹងផ្អែកទៅលើការខិតខំថែទាំបន្ថែមពីប្រជាកសិករ ដែលជាអ្នកដាំដុះ៕

 

 

ឆ្នាំនេះ គោឧសភរាជបរិភោគ សណ្ដែក ស្រូវ និងពោត ច្រើនជាងគេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់