ក្រុងតាខ្មៅ៖ ថ្ងៃទី០៦.០៤.២០១៧

ករណី៖១៥៥​ .ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

-កើតហេតុថ្ងៃទី០៦.០៤.២០១៧ វេលាម៉ោង

០៣.៤០នាទី នៅចំណុចក្រោយរោងចក្រតាក់ខ្វាត ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

***ជនសង្ស័យ០៣នាក់ (ឃាត់ខ្លួន) ៖

១-ឈ្មោះឈូក ពិចិត្ត ភេទប្រុស ៣៤ឆ្នាំ ជនជាតិ

ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះជួលភូមិទួលរកា សង្កាត់ចាក់អង្រែខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ សាក់ ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទួលរកា សង្កាត់ ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ

៣-ឈ្មោះ ខុន រដ្ឋធី ភេទ ប្រុស២០ឆ្នាំ មានទីលំ

នៅភូមិព្រែកតា ពៅសង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ ។

***វត្ថុតាងចាប់យក៖

-ម៉ូតូ ០១គ្រឿង ម៉ាកស្មាក់ រីវូ (Smash REVO) ពាក់ស្លាកលេខ ភ្នំពេញ 1AH-3029

***សភាពនៃរឿងហេតុ ៖

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿញៀនខេត្ត ល្បាតក្នុងភូមិសាស្រ្ត តាមដងផ្លូវ ក៏ប្រទះឃើញក្រុមជនសង្ស័យ កំពង់តែអង្គុយនៅសួនច្បារ

មាត់ទន្លេជិះម៉ូតូ ០១គ្រឿងគ្នា៣នាក់ដោយមានការសង្ស័យបានធ្វើការត្រួតពិនិត្យហើយឆែក

ឆេរមិនឃើញមានវត្ថុតាងអ្វីទេ ប៉ុន្តែជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកខ្លួលបាន

ទិញថ្នាំញៀនជក់ តម្លៃ១៥.០០០រៀល ជក់នៅខាងក្រោយរោងចក្រតាក់ខ្វាតនោះអស់ដល់

ម៉ោង២២.០០នាទី ទើបបាននាំគ្នាចូល រាំក្នុងក្លឹប សប្បាយសប្បាយ រហូតដល់ ម៉ោង០៣.០០នាទី

ទើបនាំគ្នាចេញមកអង្គុយចាំសង្សារ នៅលើបង់មាត់ទន្លេក្រុងតាខ្មៅ រួចក៏ត្រូវសមត្ថកិច្ចហៅសួរ

នាំតែម្តង ។

ជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាននគរ

បាលក្រុងតាខ្មៅ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

 

 

ឃាត់ខ្លួនបានបីនាក់ពាក់ព័ន្ធបទល្មើសគ្រឿងតញៀននៅក្រុងតាខ្មៅ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់