តួលេខ អ្នកស្លាប់ ដោយគ្រោះរញ្ជួយនៅកោះតៃវ៉ាន់មានការកើនឡើងដល់ ១១៦ នាក់ ខណៈអ្នកសង្គ្រោះ បញ្ចប់នូវការរុករក ។នេះបើយោងទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា យោងតាមសេចក្តីរាយការណ៍ គិតមកដល់ត្រឹម ថ្ងៃអាទិត្យទី១៤កុម្ភះ២០១៦ អ្នកស្លាប់បានកើនឡើង ដល់ ១១៦ នាក់ ។ដោយតួលេខនេះនៅថ្ងែទី១៣ខែកុម្ភះនៅម៉ោងប្រមាណ ៣ និង ៥៧ នាទីខណៈអ្នកសង្គ្រោះ បញ្ចប់ការរុករក ។

ដែល អ្នកស្លាប់បន្តបន្ទាប់នេះ ក្រោយពីក្រុមជួយសង្គ្រោះ បានជួយពួកគេដែលមាន បុរសវ័យចំណាស់ម្នាក់ ក្មេងស្រីអាយុ៨ឆ្នាំ និងម្តាយមីងរបស់នាង កាលពីថ្ងៃចន្ទនិង បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ទី១៣កុម្ភះ ។

រំឮកដែរ កោះតៃវ៉ាន់ ធ្លាប់បានរងគ្រោះ ដោយសារគ្រោះរញ្ជួយដី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលបណ្តាលឲ្យពលរដ្ឋ ស្លាប់អស់ជាង ២,០០០ នាក់ ហើយតៃវ៉ាន់ ធ្លាប់ជួបគ្រោះរញ្ជួយដី កម្រិតធ្ងន់៧,៣រិចទ័រ នៅក្នុងអំឡុងពេលប្រមាណ១០០ឆ្នាំមុន។

សូមបញ្ជាក់ថា ករណីរញ្ជួយដី បានកើតឡើងកាលពី ថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងកម្រិតរញ្ជួយ៦,៧រិចទ័រ បណ្តាលឲ្យអគារ ១៧ជាន់ ដួលរលំ ហើយបានសង្កត់លើ ពលរដ្ឋរស់នៅតំបន់ Weiguan Jinlong បណ្តាលឲ្យស្លាប់ ជាបន្តបន្ទាប់រហូតមក ដល់ពេលនេះ ។ តែក្រុមអ្នករុករក បានបញ្ចប់ការរុករក សាកសពអ្នកដែល បាត់ខ្លួនហើយ អ្នកដែលបានស្លាប់ទាំងនេះ ជាជនរងគ្រោះដែល បានកកាយចេញពី គំនរអគារបាក់បែក កាលពីដើម សប្តាហ៍នេះ ។

 

 

គ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់មានអ្នកស្លាប់ កើនឡើងដល់ ១១៦ នាក់ ខណៈអ្នកសង្គ្រោះ បញ្ចប់ ការរុករក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់