កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ បើយោងតាមការបញ្ជាក់​ឲ្យ​ដឹង ​​​ពីនាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ជាតិបានឪ្យដឹងថា នៅ​ទូ​ទាំង​ប្រទេសគ្រោះថ្នាក់ចរាចរ​កើតឡើង​ចំនួន​ ៦​លើក​ ក្នុង​នោះ​យប់​ ២​លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ២​នាក់​ រង​របួសធ្ងន់​ ៥​នាក់​ (​ស្រី​១​នាក់​ )​ និង​របួសស្រាល​ ១​នាក់​ (​ស្រី​)​

ប្រភព​ព័​ត៍​មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៥,៧៦០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,៤២២​គ្រឿង​ ពិន័យ​សរុប​ ៣,៣៣៨​គ្រឿង​ និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ០​នាក់។

ប្រភពដដែល បន្តលំអិតឪ្យដឹងថានៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៦​លើក​ ក្នុង​នោះ​យប់​ ២​លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ២​នាក់​ រង​របួសធ្ងន់​ ៥​នាក់​ (​ស្រី​១​នាក់​ )​ និង​របួសស្រាល​ ១​នាក់​ (​ស្រី​)​ ។​ ​

ដោយនៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ ចំនួន​ ១១​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​ ៦​គ្រឿង​,​ រថយន្ត​ធុន​តូច​ ៣​គ្រឿង​ ,​រថយន្ត​ធុន​ធំ​ ២​គ្រឿង​ ,​ ថ្មើរជើង​ ១​នាក់​ ។​ ​ប្រភព​ព័​ត៍​មានពី នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ ជាតិ​ ​បន្ត​ឲ្យ​ដឹង​ទៀតថា​ មូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៤​លើក​ ,​ ស្រវឹង​ ១​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៥​នាក់​ (​ យប់​ ៤​នាក់​ )​ ។​ ​ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​ ៧​លើក​ និង​ផ្លូវ​ខេត្ត​/​ក្រុង​ ចំនួន​ ២​លើក​ ,​។​

យានយន្ត​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​ រថយន្ត​ធុន​តូច​ ១​លើក​,​ រថយន្ត​ធុន​ធំ​ ១​លើក​ ។​ ​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ខេត្ត​ រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ច្រើន​ រួម​មាន​ ខេត្តកំពង់ស្ពឺ​ ១​លើក​ ស្លាប់​២​នាក់​របួស​១​នាក់​ ,​ និង​ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ របួស​២​នាក់​ (​ស្រី​ ១​នាក់​)​ ។​ ​

 Q 001

Q 002

Q 003

 

 

គ្រោះថ្នាក់ចរាចរ ទូទាំងប្រទេស ថ្ងៃទី៣០ មីនា ចំនួន ៦លើកស្លាប់ ២នាក់ របួសធ្ងន់ស្រាល ៦នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់