(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីក្រុមកីឡាបាល់ទាត់ Cambodian All Stars របស់កម្ពុជា បានយកឈ្នះលើក្រុមបាល់ទាត់ Buriram United មកពីប្រទេសថៃ សម្ដេច ហ៊ុន សែន បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភទាំងគ្រូបង្វឹក និងកីឡាករសរុបមានគ្នា៣៦នាក់ ម្នាក់ទទួលបាន១០០០ដុល្លា។ តែចំនួននេះ ត្រូវបន្ថែមមក១២លានរៀលម្នាក់វិញ តាមសំណើររបស់រដ្ឋមន្រ្តីក្រសួងអប់រំ។

សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នេះ បានបង្ហោះសារដោយបញ្ជាក់ជាថ្មីពីចំនួនទឹកប្រាក់ឧបត្ថម្ភដល់គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ Cambodian All Stars ៣៦នាក់ របស់កម្ពុជា។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីក្រុមកីឡាបាល់ទាត់ Cambodian All Stars របស់កម្ពុជា បានយកឈ្នះលើក្រុមបាល់ទាត់ Buriram United មកពីប្រទេសថៃ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ប្រាក់រួចហើយដល់កីឡាករ និងគ្រូបង្វឹកនៃក្រុមបាល់ទាត់ Cambodian All Stars ចំនួន១,០០០ដុល្លារ សហរដ្ឋអាមេរិកក្នុងម្នាក់ៗ, ក្រោយពីទទួលបានជ័យជំនះលើក្រុម Buriram United មកពីប្រទេសថៃ នៅក្នុងការប្រកួតខួបមិត្តភាពថៃកម្ពុជាលើកទី ៦៥។ ប៉ុន្តែនៅថ្ងៃទី២៨ ខែមករា កន្លងទៅនេះ សម្តេច ហ៊ុន សែន បានសម្រេចផ្តល់ថវិការបន្ថែមទៀត តាមការស្នើសុំពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយសារសម្រេចផ្តល់សម្រាប់ម្នាក់ៗចំនួន ១២លានរៀល សម្រាប់គ្រូបង្វឹក និងកីឡាករ ទាំង៣៦ នាក់ មានទឹកប្រាក់សរុប ៤៣២លានរៀល។

យោងតាមសំណេរលើទំព័រហ្វេសបុក សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរយ៉ាងដូច្នេះថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការអបអរសាទរ​ចំពោះក្រុម​កីឡាបាល់ទាត់ All Stars កម្ពុជា ដែលបានយកឈ្នះលើក្រុម Buriram United មកពីប្រទេសថៃនៅក្នុង​ការប្រកួតខួបមិត្តភាពថៃកម្ពុជាលើកទី ៦៥ ដែលក្នុងនោះតាម​រយៈនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ឋកីឡាបាល់ទាត់ ខ្ញុំបានផ្តល់ជូនរួចហើយនូវថវិកាឧបត្ថម្ភ ចំនួន$១,០០០ ក្នុងម្នាក់ៗសម្រាប់ ៣៦​នាក់ទាំងកីឡាករ និងគ្រូបង្វឹក ដែលសរុបគឺ ($៣៦,០០០) ។ កាលពីថ្ងៃទី ២៨ ខែ មករាកន្លងទៅនេះ យោងតាមសំណើរបស់រដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា ខ្ញុំបានសម្រេចផ្តល់ថវិកា​បន្ថែមទៀត​សម្រាប់ម្នាក់ៗ១២លានរៀល សម្រាប់គ្រូបង្វឹក និងកីឡាករ ទាំង៣៦​នាក់ ដែលសរុបទឹកប្រាក់ ៤៣២លានរៀល»។

គួររម្លឹកថា កាលយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ កីឡាកររបស់ក្រុម Cambodian All Stars ចំនួន ៣៦រូប ដែលបាន ខិតខំអស់កម្លាំងកាយកម្លាំងចិត្ត នៅលើសមរភូមិវាលស្មៅ​ដ៏ខៀវស្រងាត់ យកឈ្នះលើក្រុមខ្លាំងរបស់ថៃ Buriram United ដោយគ្រាប់បាល់ប៉េណាល់ទី ៦-៥។

សម្ដេច ហ៊ុន សែន តាមរយៈសំណេរលើទំព័រហ្វេសបុកនៅព្រឹកថ្ងៃសៅរ៍នេះ បានជម្រុញឲ្យគ្រប់សហព័ន្ឋកីឡា កីឡាករ និង កីឡាការិនី បន្តការខិតខំតទៅទៀត និងបានអំពាវនាវចំពោះសប្បុរសជនដែលមានទ្រព្យធន មេត្តាជួយទៅដល់វិស័យកីឡា បន្ថែមទៅលើរបបដែលរដ្ឋបានកំណត់ ដែលជាផ្នែកមួយនៃការលើកទឹកចិត្តរបស់កីឡាករ កីឡាការិនី៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងពីទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន៖

hon sen

 

គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ Cambodian All Stars ៣៦នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ប្តូរពី១០០០ដុល្លា ទៅ១២លានរៀល ម្នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់