(ភ្នំពេញ)៖ គិតត្រឹមម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ Facebook Page របស់ សម្ដេច ហ៊ុន សែន មានអ្នកlikes ចំនួន២,០៩៩,០៤១ ហើយ ដែលចំនួននេះ បានវ៉ាឈ្នះ Facebook Page របស់ ឯកឧត្តម សម រង្ស៊ី ដែលមានចំនួន ២,០៩២,៤៥៨ Likes។

សូមបញ្ជាក់ថា Facebook Page របស់ សម្ដេច ហ៊ុន សែន ដែលមានឈ្មោះ  Samdech Hun Sen, Cambodian Prime Minister ត្រូវបានប្រកាសឲ្យសាធារណៈជនដឹងជាផ្លូការ កាលពីខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅ។ ដែលកាលនោះ Facebook Page របស់ សម្ដេច ហ៊ុន សែន មានចំនួនអ្នកlikes តិចជាង Facebook Page របស់ ឯកឧត្តម សម រង្ស៊ី (ដែលមានឈ្មោះផ្លូវការជាភាសាអង់គ្លេស ថា Sam Rainsy) នៅឡើយ។

តែយ៉ាងណា ត្រឹមតែរយៈពេល ៥ខែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន ទទួលបានចំនួនអ្នកLikes ដ៏ច្រើនលើសលប់ច្រើនជាង ឯកឧត្តម សម រង្ស៊ី ដោយក្នុង១ថ្ងៃគឺ​លើស​ពី១​ម៉ឺន​នាក់ ខណៈដែល​ទំព័រ​Facebook រ​បស់​ប្រធាន​គណបក្សប្រឆាំង​ ឯកឧត្តម សម រង្ស៊ី កើន​បានតែ​៣​ទៅ​៤​ពាក់​នាក់​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។

ចំនួនដ៏ច្រើនលើសលប់នេះ ត្រូវមជ្ឈដ្ឋានខ្លះ យល់ថា មូលហេតុ​ពិតប្រាកដ​នៃ​ការកើនឡើង​នូវ​ការគាំទ្រ​បែបនេះ គឺ​បណ្តាលមកពី​បច្ចេកវិទ្យា បណ្តាញ​សង្គម​ដ៏​ទំនើប​បង្ក​ភាពងាយស្រួល ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​អាចទាក់ទង​ឆ្លើយឆ្លង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ ជាពិសេសការចុះជួបប្រជាពលរដ្ឋដល់មូលដ្ឋានក្រោមរូបភាពសាមញ្ញ និងការដោះស្រាយ​ផល​លំបាក​របស់​ប្រជាពលរដ្ឋ ដូចជាកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី, ការកាត់បន្ថយព័ន្ធផ្លូវជាដើម… ខណៈឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែលកំពុងមានវត្តមាននៅក្រៅប្រទេសហាក់មានសកម្មភាពតិចនៅលើបណ្ដាញសង្គម ក្រៅពីរូបភាពនយោបាយ៕

 

គិតត្រឹមម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះ សម្ដេច ហ៊ុន សែន មានអ្នកlikes ២,០៩៩,០៤១ វ៉ាឈ្នះ ឯកឧត្តម សម រង្ស៊ី ដែលមាន២,០៩២,៤៥៨ Likes

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់