(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន បានសម្រេចអនុម័តសេចក្តីព្រាងស្ដីពីផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣។

ខ្លឹមសាររួម នៃផែនការមេ ត្រូវបានកំណត់ផែនទី បង្ហាញផ្លូវលើការកំណត់ ប្រភេទកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍន៏ធនធានមនុស្ស និងការរៀបចំផែនការ មុនព្រឹត្តិការណ៍ អំឡុងពេលព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍​ កីឡាអាស៊ីអាគ្នេយ៍(Sea Games)។

សេចក្តីព្រាងស្ដីពីផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានបង្ហាញថា កម្ពុជាជាប្រទេសស្ថាបនិក កីឡាអាស៊ីអាគ្នេយ៍ ហៅថា កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Seap Games) ជាមួយថៃ ឡាវ ភូមា និងវៀតណាម ឆ្នាំ១៩៥៨ ប៉ុន្តែកម្ពុជា​ ជាប្រទេសតែមួយគត់ ដែលពុំធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ដោយសារ ក្នុងឆ្នាំ១៩៦៣ ដល់វេនកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានខកខាន ដោយសារជម្លោះ ប្រាសាទព្រះវិហារ។ ឆ្នាំ១៩៧៧ ប្ដូរឈ្មោះពីកីឡាឧបទ្វីបអាស៊ី អាគ្នេយ៍ (Seap Games) មកកីឡាអាស៊ីអាគ្នេយ៍ (Sea Games) វិញ ដោយសារមាន ប្រទេសចូលរួម កើនឡើងគឺ ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។

កីឡាកម្ពុជាស្ទុះរីកចម្រើនខ្លាំងជាងគេ នៅទសវត្សរ៍៦០ និងនៅកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ១៩៧១ នៅមីយ៉ាន់ម៉ា ដែលកម្ពុជាដណ្ដើម​មេដាយច្រើនជាងគេ គឺ មាស១៧ ប្រាក់១៨ និងសំរឹទ្ធ១៧។ កម្ពុជាចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឡើងវិញក្រោយថ្ងៃរំដោះ ៧មករា គឺចាប់ពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ក្លាយជាទិវាបុណ្យកីឡា ផ្លាស់ប្ដូរវប្បធម៌ របស់ប្រជាជាតិ អាស៊ីអាគ្នេយ៍៕

 

 

គណៈរដ្ឋមន្ដ្រី អនុម័តផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់