(ភ្នំពេញ)៖ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងបើកកិច្ចប្រជុំលើកទី១១ របស់ខ្លួនពីថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០១៦ ដើមសប្តាហ៍ក្រោយនេះ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការប្រកាសរបស់ ក្រសួងការពារជាតិកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងដោយគណៈប្រតិភូភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង គណៈប្រតិភូថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប្រាវិត វង្សសាវ៉ាត់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ។

ក្រសួងការពារជាតិបានប្រកាសថា កិច្ចប្រជុំនេះនឹងផ្តោតលើគោលការសំខាន់ៗ៣ចំណុច រួមមាន ការងារសន្តិសុខ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាង និងអភិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេសទាំងពីរផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិកម្ពុជា៖

1913899_1572657793048586_1247583857615508321_n

គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ គ្រោងបើកប្រជុំ នៅដើមសប្តាហ៍ក្រោយ ផ្តោតលើគោលការសំខាន់ៗ ៣ចំណុច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់