គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ យូណេស្កូ បានសម្រេច​ក្នុង​សេចក្តីសម្រេច ចុះ “​ល្បែង​ទាញព្រ័ត្រ​” ចូលក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ តាម​ការស្នើសុំ ហើយ​ដែល​ប្រកាសរ​នេះ នឹងធ្វើ​ឲ្យ​ល្បែង​នេះ ទទួលបាន​នូវ​ការទទួលស្គាល់ និង​ការលើកតម្លៃ ហើយនឹង​ត្រូវ​បានការ​យកចិត្តទុកដាក់​ការពារ​ឲ្យ​គង់វង្ស​ត​ទៅមុខទៀត​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បានប្រកាសថា តាំងពី​ឆ្នាំ​២០១៣ មាន​ប្រទេស​៤ គឺ​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង​ហ្វីលីពីន ដែលមាន​ល្បែង​ទាញព្រ័ត្រ​នេះ បាន​ផ្តួចផ្តើម​រួមសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រៀបចំ​ឯកសារ​ដាក់​ស្នើ​ចុះ​បញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​។
​សេចក្តីប្រកាស លើកឡើងថា ការរួបរួម​គ្នា​នេះ បានទទួល​ជោគជ័យ​ដ៏​ត្រចះត្រចង់ ដោយ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ទីក្រុង វិ​ន​ឌុ​ក ប្រទេស ណា​មី​ប៊ី គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ យូណេស្កូ បានសម្រេច​ក្នុង​សេចក្តីសម្រេច ចុះ “​ល្បែង​ទាញព្រ័ត្រ​” ចូលក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ តាម​ការស្នើសុំ ហើយ​ដែល​ប្រកាសរ​នេះ នឹងធ្វើ​ឲ្យ​ល្បែង​នេះ ទទួលបាន​នូវ​ការទទួលស្គាល់ និង​កា​រលើកតម្លៃ ហើយនឹង​ត្រូវ​បានការ​យកចិត្តទុកដាក់​ការពារ​ឲ្យ​គង់វង្ស​ត​ទៅមុខទៀត​។​

ពិធី​ប្រគល់​ជា​ផ្លូវការ​នូវ​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ “​ល្បែង​ទាញព្រ័ត្រ​” ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ នៃ​អង្គការ​យូណេស្កូ ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​សារមន្ទីរ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ដោយ តំណាង​អង្គការ យូណេស្កូ បានប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​នោះ ជូន​ដល់​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​តំណាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។​
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ ក្នុង​ពិធី​នៅ​សារមន្ទីរ​ជាតិ នា​ព្រឹក​ថ្ងៃទី​២១​មករា​នេះ ក៏មាន​ការតភ្ជាប់រ​វា​ង​ព្រះ​សិរ្ស​ព្រះ​ហរិ​ហរ ជា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​សិ​ល្បះ អាស៊ី​ហ្គី​ម៉េ ប្រទេស​បារាំង នៅ​នឹង​ដងខ្លួន ជា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​បាន​បែក​គ្នា​អស់​រយៈកាល​ជិត ១៣០ ឆ្នាំ​មកហើយ​។​

12507340_220115858320924_7979208189488157464_n

គណៈកម្មការអន្តររដ្ឋាភិបាល អង្គការយូណេស្កូសម្រេច ចុះ “ល្បែងទាញព្រ័ត្រ” ចូល បញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់