កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបាន កំពុងបើកប្រជុំត្រួតពិនិត្យលទ្ធផល ការងារអនុវត្តកន្លងទៅ និងទិសដៅការងារបន្ត ដែលមានករចូលរួមពីសំណាក់ លោកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសៅ សុខា ដោយលោកក៏ជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ផងដែរក្នុងនោះក៏មានការចូលរួមពី អនុប្រធាន សមាជិក នៃគណៈកម្មការជាតិនេះជាច្រើនរូបទៀត។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅ រាជរដ្ឋភិបាល បានចេញ អនុក្រឹត្យបង្កើតឡើងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនេះដែលមានលោកសៅ សុខា ជាប្រធាន លោកឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួ ងបរិស្ថាន រួមនិងអភិបាលខត្ត ត្បូងឃ្មុំ ក្រចេះកំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជាសមាជិក។

 

 

 

គណៈកម្មការជាតិទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើប្រជុំត្រួត ពិនិត្យលទ្ធផលការងារកន្លងទៅនិងទិសដៅការងារបន្តរបស់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់