លោក សួន សេរីរដ្ឋា ដែលត្រូវបានគេដឹងថា ជាស្ថាបនិកគណបក្សអំណាចខ្មែរ ត្រូវបាន​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ លើកលែងទោស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណង​ដើម្បីមកបន្ត ដឹកនាំគណបក្សរបស់លោកឡើងវិញនោះបានប្រកាសថា នឹងរៀបចំសមាជ​គណបក្សលើកដំបូង​របស់ខ្លួន នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។​នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្សអំណាចខ្មែរ ។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា សមាជគណបក្ស ជាលើកដំបូងនេះ ដែលនឹងមានសមាជិក​ចូលរួមទាំងក្នុង និងក្រៅប្រទេសសរុបជាង៥,០០០នាក់។

សូមបញ្ជាក់ថា  ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥  បានចេញលិខិត​ជាផ្លូវការមួយ ដោយបាន​សម្រេចទទួលស្គាល់ «គណបក្សអំណាចខ្មែរ​» ទៅក្នុងបញ្ជីគណបក្សនយោបាយ នៅក្នុងក្រសួងមហាផ្ទៃជាផ្លូវការ។

បក្សអំនាចខ្មែរ២៦

គណបក្សអំណាចខ្មែររៀបចំ សមាជបក្សរបស់ខ្លួនលើកដំបូង នៅថ្ងៃទី១៨ខែមីនាខាងមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់