ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានលើកឡើងថា នៅថ្ងៃទី២៦ខែមិនាខាងមុខនេះ គណបក្សសង្គ្រោះជាតិនឹងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិ ។ជាការសន្និបាតក្រុមប្រឹក្សាជាតិ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តន៍គោលនយោបាយរបស់គណបក្ស។
ការលើកឡើងរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបែបនេះ គឺនៅក្នុង វេទិកាសកម្មជនមូលដ្ឋាន ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដី និងចលនាខ្មែរ-ឥស្លាម នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានអ្នកចូលរួមប្រមាណជាច្រើននាក់។
លោកកឹម សុខា មានប្រសាសន៍បញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ខែមិនាខាងមុខនោះ គឺ ដើម្បីពិនិត្យឡើងវិញ នូវការអនុវត្តន៍គោលនយោបាយរបស់គណបក្ស ដែលបានសម្រេចដោយសមាជកាលពីពេលកន្លងមកតើអនុវត្តន៍បានដល់កម្រិតណា ហើយថាតើមានអ្វីដែលត្រូវកែរប្រែ ឬកែរសម្រួលនោះនូវគោលនយោបាយ ដើម្បីដាក់ជូនអង្គសន្និបាតពិនិត្យនឹងសម្រេច។

គួរំលឹកថាសន្និបាតក្រុមប្រឹក្សាជាតិ លើកទី១ របស់គណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ២៧កក្កដាឆ្នាំ២០១៤ មានអ្នកចូលរួមប្រមាណជា ៥ ពាន់នាក់។ថាសន្និបាតក្រុមប្រឹក្សាជាតិរបស់គណបក្សប្រឆាំងកាលណោះ ដើម្បីរាយការណ៍អំពីកិច្ចការរយៈពេល ១ ឆ្នាំកន្លងមក លើកឡើងពីផែនការសកម្មភាពរបស់គណបក្សនៅពេលខាងមុខ លើកឡើងពីស្ថានការណ៍នយោបាយ និងរួមគ្នាពិនិត្យលើសម្រេចពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ នៅពេលពេលខាងមុខ។

គណបក្សសង្រ្គោះជាតិនឹងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិរបស់ខ្លួននៅចុងខែមិនា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់