គណកម្មាធិការទ្រទ្រង់គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក មិនពេញចិត្តនូវថ្នាក់ដឹ​កនាំរបស់​ខ្លួន​ដែល តែ​ងតាំងលោកទូច ឆាន ជាប្រធាន​គណកម្មការទ្ររទ្រងបក្ស ខណ:ដែលលទ្ធផលនៃការបោះឆ្នោ​តលោកទូច ឆាន ចាញ់ប្រៀបលោកម៉ែន វណ្ណ:។ហើយថា បើការតែងទាំងដោយអត្តនោម័តបែបនេះ នឹងធ្វើឲ្យ​អ្នក​គាំទ្រ​រអ​ស់​ជំ​នឿចិត្តចំពោះថ្នាក់ដឹកនាំជាក់ជាមិនខាន។

សេចក្ដីថ្លែងការដែល គណ:កម្មាធិកា​រប្រតិបត្តិ​នៃគណបក្សសង្គ្រោះ​ជាតិ​ប្រចាំសហរដ្ឋអាមេ​រិក​ផ្ញើរជូនថ្នាក់ដឹ​ក​នាំគណបក្សប្រឆំាងមួយនេះបានលើកឡើងថា យើងខ្ញុំជាគណកម្មាធិការទ្រទ្រង់គណបក្ស ប្រចាំ​សហ​រដ្ឋ​អា​​មេ​រិក​ សូមឲថ្នាក់ដឹកនាំគណបក្សជ្រាបថា ​យោងតាមលិខិតនៃ​គណកម្មាធិកា​ររៀបចំកា​រ​បោះ​ឆ្នោត​គ​ណ​បក្ស​​សង្គ្រោះជាតិប្រចាំរដ្ឋម៉ាសាជូសេតកាលពីថ្ងៃ១១ខែឧសភាកន្លងទៅនេះ យើងខ្ញុំសូ​មគាំ​ទ្រ​​លទ្ធ​ផល​នៃ​កា​របោះឆ្នោតនេះទាំងស្រុង។

ក៏បន្តែយើងខ្ញុំសូមមិនគាំទ្រនូវការសម្រេចរបស់លោកប្រធានសម រង្ស៊ី ដែលតែងតាំងលោកទូច ឆានជាប្រ​ធា​ន​​គ​ណ​កម្មា​ធិកា​រទ្រទ្រង់គណបក្ស​នោះទេ ​ព្រោះតែការតែងតាំងដោយអត្តនាម័តបែបនេះ ​នឹង​នាំឲអ្ន​ក​គាំ​ទ្រ​​កាន់តែអស់​​សង្ឃឹ​មនិងបាត់ជំនឿ​លើថ្នាក់ដឹកនាំតទៅទៀត។
សេ​ចក្ដីថ្លែងការណ៍បន្តថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំសាខាគ​ណបក្សនៅ សហរដ្ឋអាមេរិ​ក​សូ​ម​មេ​​ត្តា​ឲ​មា​នពិ​ចារណាឡើងវិញនូវការតែងតាំង​របស់លោកប្រធាន កា​លពី​ថ្ងៃទី២៥ឧសភាកន្លងទៅ​ដែ​ល​នេះ ដែល​វា​​ជា​គំរូអវិជ្ជមាន នៅសហរដ្ឋអាមេរិក ព្រោះថា​ការបោះឆ្នោតនោះ លោ​កម៉ែន វណ្ណ:​ ទទួល​បាន៨០សម្លេ​ងនិ​ង​លោ​​ក​​ទូច ឆាន​ ទទូលបានត្រឹមតែ៥៣សម្លេងតែប៉ុណ្ណោះ។(ដោយ៖ ណន សាម៉េត)

 

គណកម្មាធិការ ទ្រទ្រង់គណបក្សប្រឆាំង នៅអាមេរិកថា ការតែងតាំងថ្នាក់ដឹកនាំដោយអត្តនោម័ត នឹងធ្វើឲអ្នកគំាទ្ររអស់ជំនឿ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់