សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេមត្រូវបានបញ្ជូន ទៅកាន់តុលាការហើយកាលពីដើមសប្តាហ៍នេះ ព្រោះតែបញ្ហានេះមិនអាចបញ្ចប់ត្រឹមការសម្រុះសម្រួលបាននោះ។ក្រោពី ខេម បដិសេធមិនព្រមផ្ដល់សំណងចំនួន ២៥,០០០ដុល្លារអាមេរិក ឲ្យទៅភាគីជនរងគ្រោះ។នេះបើតាមការឪ្យដឹងពី​ នាយរងផ្នែកវាស់វែងវិវាទចរាចរណ៍ នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញលោក សឿន សារឿន ។

លោក សឿន សារឿន នាយរងផ្នែកវាស់វែងវិវាទចរាចរណ៍ នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានលើកឡើងថា លោកបានបញ្ជូនសំណុំរឿងទៅកាន់តុលាការតាមបញ្ជារបស់ថ្នាក់លើកាលពីដើមសប្តាហ៍នេះ ព្រោះតែបញ្ហានេះមិនអាចបញ្ចប់ត្រឹមការសម្រុះសម្រួលបាននោះ។
លោកបន្តថា លោកសម្រេចបញ្ជូនសំណុំរឿងទាំងស្រុងទៅកាន់តុលាការដើម្បីបញ្ចប់រឿងបន្ទាប់ពីលោក ខេម បដិសេធមិនព្រមផ្ដល់សំណងចំនួន ២៥,០០០ដុល្លារអាមេរិក ឲ្យទៅភាគីជនរងគ្រោះ។

យ៉ាងណាមិញលោកថា ការសម្រុះសម្រួលបង់ប្រាក់នោះគឺគ្រាន់តែដើម្បីបញ្ចប់លើបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ ប៉ុន្តែមិនអាចបញ្ចប់រឿងរ៉ាវទាំងស្រុងនៅក្រៅប្រព័ន្ធតុលាការពោលគឺបណ្តឹងអាជ្ញាបានទេ។ ទោះជាយ៉ាងណាលោកមិនទាន់ដឹងថាតារាចម្រៀង ខេម នឹងត្រូវជាប់ពន្ធធនាគារ ឬពិន័យបែបណានោះទេ ដរាបណាភាគីទាំងពីរមិនទាន់ចូលទៅបំភ្លឺរបស់តុលាការ ។

ជាមួយគ្នានេះលោកក៏បដិសេធមិនទម្លាយឲ្យដឹងទេថាតើភាគីអ្នកស្លាប់ ឬតារាចម្រៀង ខេម ជាអ្នកខុសច្រើននោះដែរ? ដោយលោកអះអាងថា រង់ចាំឲ្យតុលាការធ្វើការកាត់ក្ដីវិញល្អជាង។ លោកបានឲ្យដឹងទៀតថា ចំពោះបញ្ហាផ្លូវច្បាប់ ឲ្យតែករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានរបួសស្នាម និងសម្រាកក្នុងមន្ទីរពេទ្យលើសពី១អាទិត្យគឺត្រូវតែបញ្ជូនសំណុំរឿងទៅកាន់តុលាការទើបលោកបញ្ជូនរឿងហ្នឹងទៅតុលាការទៅតាមច្បាប់។

ទាក់ទិននិងរឿងរ៉ាវនេះដែរគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេពីសំណាក់តារាចម្រៀងប្រចាំផលិតកម្មថោនគឺលោក ខេម ប៉ុន្តែក្រោយកើតហេតុមិនបានប៉ុន្មានថ្ងៃផងគេកត់សម្គាល់ឃើញថា សំណុំរឿងនេះគ្រោងបញ្ចប់ត្រឹមការសម្រុះសម្រួលនៅក្រៅប្រព័ន្ធតុលាការដោយភាគីទាំងសងខាងតែមិនទទួលបានលទ្ធផល។

គួររំលឹកដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

​ដោយតារាចម្រៀងរូបនេះ និងក្រុមគ្រួសារអ្នកស្លាប់នឹងឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញក្នុងពេលដ៏ខ្លីខាងមុខនេះ តបតាមការកោះហៅរបស់តុលាការ។

 

dp-0111​ខេម 001

 

 

 

 

 

 

ខេម នឹង បំភ្លឺនៅតុលាការ នៅពេលខ្លីខាងមុខ ក្រោយពីមិនអាចបញ្ចប់ ត្រឹមការសម្រុះសម្រួល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់