បាត់ដំបងមានទីតាំងនៅភាគពាយព្យប្រទេសកម្ពុជា។ ខេត្តនេះមានប្រជាជនច្រើនជាងគេចំណាច់ថ្នាក់ទី២ បន្ទាប់ពីទីក្រុងភ្នំពេញ។ ទីក្រុងរបស់ខេត្តនេះក៏មានឈ្មោះបាត់ដំបងដែរ ហើយតែងតែជាគោលដៅធ្វើដំណើរដ៏មានប្រជាប្រិយដោយសារប្រាសាទបុរាណ ស្ថាបត្យកម្មសម័យអាណានិគមបារាំង និង ទីសក្ការបូជាព្រះពុទ្ធសាសនា។
បើអង្គុយនៅលើមាត់ស្ទឹងសង្កែភាគអាគ្នេយ៍ នៃ ទន្លេសាប ក្រុងបាត់ដំបង ជាបេះដូងនៃជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយរក្សាអារម្មណ៍បែបជនបទ។ តាមដងផ្លូវពោរពេញទៅដោយអាគារបន្សល់ពីសម័យអាណានិគមនិយមបារាំងដែល បានថែរក្សាយ៉ាងល្អ រួម នឹង ផ្ទះបុរាណរបស់ប្រជាជនកម្ពុជា។ នៅជនបទជិតនោះជាវត្តអារាមចាស់ៗ ប្រាសាទបុរាណសម័យអង្គរ រូងភ្នំ ទឹកជ្រោះ និង វាលពិឃាតសម័យខ្មែរក្រហម។
កន្លែងគួរអោយចាប់អារម្មណ៍មានរួម ទាំង ភ្នំសំពៅ ជាភ្នំដែលមានឆ្លាក់ជារូបព្រះពុទ្ធ ប្រាសាទស្នឹងសតវត្សរ៍ទី១២ វត្តបាណន់ ដែលជាប្រាសាទសម័យអង្គរ ដែលសព្វថ្ងៃជាទីសក្ការៈបូជាព្រះពុទ្ធសាសនា វត្តបាយតម្រាំជាកន្លែងដែលមានជម្រកប្រចៀវរស់នៅរាប់ពាន់ និងវត្តឯកភ្នំ រម្មណីយដ្ឋាន សេកសក កសិដ្ឋានជ្រលងបុព្វតា ចំការធូរ៉េ ស្រុកសំឡូតជាដើម ៕

ខេត្តបាត់ដំបង មានប្រជាជនច្រើនជាងគេចំណាត់ថ្នាក់ទី២ បន្ទាប់ពីភ្នំពេញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់