(មណ្ឌលគិរីបន្ទាយមានជ័យ)៖ កុមារី៣នាក់រងរបួសធ្ងន់ធ្ងរ ផ្ទះប្រជាពលរដ្ឋចំនួន៣៨ខ្នង ត្រូវបានរលំដោយសារខ្យល់កន្រ្តាក់ ផ្គរ និងធ្លាក់ព្រិល កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

បច្ចុប្បន្ន កុមារីរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ករណីរងគ្រោះដោយសារ គ្រោះធម្មជាតិនេះ បានកើតឡើងនៅក្នុងឃុំចំនួន២ គឺនៅក្នុងឃុំក្រង់តេះផ្ទះរលំចំនួន៣៤ខ្នងផ្ទះ និងឃុំពូជ្រៃចំនួន៤ខ្នងផ្ទះ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ធ្វើដំណើរចុះសួរសុខទុក្ខដល់គ្រួសាររងគ្រោះ កំពុងរងគ្រោះ ក្នុង ហេតុការណ៍នេះ។ លោកអភិបាលខេត្តបានស្នើរឲ្យមន្រ្តី ព្រមទាំងអាជ្ញាធរមូលដ្ឋានផ្ទាល់មេត្តាចុះជួយស្រាវជ្រាវ ចំនួនអ្នករងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ ឲ្យបានជាក់លាក់ដើម្បីខេត្តចាត់ចែង ក្នុងការជួយផ្តល់ជំនួយមនុស្សធម៌ បន្ទាន់ដល់គ្រួសាររងគ្រោះ ឲ្យទាន់ពេលវេលា ទោះបីជំនួយទាំងនោះតិចឬច្រើនក្តី។

ពេលនេះខាងកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី កំពុងនាំយកជំនួយទៅកាន់កន្លែងកើតហេតុ និងយកជំនួយទៅឧបត្ថម្ភ ទៅជួយដល់គ្រួសារក្មេងស្រីចំនួន៣នាក់ កំពុងសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្ត។

ស្រដៀងគ្នានោះដែរ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យវិញ មាន៣ភូមិ ត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់ អស់ស្ទើរតែទាំងស្រុង។ ហេតុការណ៍ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋនោះ ពុំមានមនុស្ស សត្វ រងរបួសឬ ស្លាប់ឡើយ។

លោកលី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថានៅ វេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ ស្រាប់តែមានភ្លៀងអមទៅដោយខ្យល់កន្រ្តាក់បក់ មកចំភូមិចំនួន៣ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ និងបំផ្លាញផ្ទះប្រជា ពលរដ្ឋ អស់ចំនួន៣១ខ្នង ក្នុងភូមិ កំព្រាម៧ខ្នង ក្នុងភូមិអន្លង់សា ១ខ្នងក្នុងភូមិ តាអំ២៣ខ្នងសរុប រួមចំនួន៣១ខ្នង ក្នុង៣១ខ្នងនោះ មានផ្ទះប្រជាពលរដ្ឋរបើកដំបូលប្រក់ស័ង្កសីទាំងស្រុងក៏មាន ដួលរលំទាំងស្រុងក៏មាន។

ក្រោយកើតហេតុ លោកបានដឹកនាំក្រុមការងារ មានដូចជាលោកមេបញ្ជាការអាវុធហត្ថស្រុកព្រះនេត្រព្រះ នគបាលស្រុកព្រះនេត្រព្រះ ព្រះទាំងមន្ត្រីយោធាជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រង់ស្ថិតិផ្ទះប្រជាពលរដ្ឋណា ដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញហើយ ក៏បានជួយសំរួល និងធ្វើការរៀបចំផ្ទះប្រជាពលរដ្ឋណា ដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញ ដើម្បីជាទីជម្រកបណ្តោះអាសន្ន ដល់ពួកគាត់ផងដែរ ហើយក្រុមការងាររបស់លោកបានយកខ្នងផ្ទះ ដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញរាយការណ៍ទៅថ្នាក់លើ ដើម្បីយកអំណោយទៅចែក និងរៀបចំធ្វើផ្ទះជួនពួកគាត់ឡើងវិញ។

លោកក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពេលមានភ្លៀងអមទៅដោយខ្យល់កន្ត្រាក់ហើយនោះ ត្រូវតែរត់ទៅរកទីកន្លែងណា ដែលមានសុវត្ថិភាពជាសវាងអស់ផ្ទះសម្បែង ហើយជួបនិងគ្រោះថ្នាក់ស្លាប់ ដល់អាយុជីវិតខ្លួនបន្តទៀត៕

ខេត្តចំនួន២ រងការបំផ្លាញផ្ទះ៦៩ខ្នង និងរបួសកុមារី៣នាក់ ដោយសារខ្យល់កន្ត្រាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់