បន្ទាយមានជ័យ៖ខឹងប្រពន្ធរវល់លេង Facebook (ហ្វេសបុក) មិនគិតដាំបាយ ដាំទឹកលក់ដូរអីវ៉ាន់វាយ ជាំភ្នែកត្រូវចាប់ ខ្លួនបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការ តាមច្បាប់នៅ ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦។ ជនសង្ស័យដែលត្រូវ ចាប់ខ្លួនមានឈ្មោះ សិន ហេង ភេទប្រុសអាយុ៤៩ឆ្នាំដែល រស់នៅភូមិក្បាលស្ពាន ២សង្កាត់/ក្រុងប៉ោយប៉ែត។
បើតាមការឪ្យដឹងពីលោកវរះសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបានប្រាប់ថា៖ ដោយទទួលបណ្តឹងស្ត្រី រងគ្រោះឈ្មោះ វ៉ា ស៊ីនួន អាយុ៤២ឆ្នាំ ដែលមានមុខ របបលក់ដូរអីវ៉ាន់ចាប់ ហួយបានប្តឹងឈ្មោះ សិន ហេង ដែលត្រូវជាប្តីដែល ចោទប្រកាន់ពីបទ ប្រើអំពើហឹង្សាក្នុង សហព័ន្ធដែល បង្កឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នៅភូមិក្បាលស្ពាន២សង្កាត់ /ក្រុងប៉ោយប៉ែត។

លោកវរះសេនីយ៍ឯក បន្តថា៖ ក្រោយពេល ដែលទទួលបណ្តឹង ហើយកម្លាំង កងរាជអាវុធហត្ ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ជាប្តីនៅថ្ងៃទី ០៩ខែឧសភាឆ្នាំ២០១៦ នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។ តាមចម្លើយឈ្មោះ សិន ហេង បានសារភាពថា៖ ខ្លួនពិតជាបាន វាយប្រពន្ធដោយ ដាល់ចំរង្វង់ភ្នែកនិង រុញទប់ជញ្ជាំងជាការពិត ព្រោះតែប្រពន្ធ ដែលជាស្ត្រីរងគ្រោះ បានវក់លេងFacebook មិនគិតដាំបាយ ដាំទឹកអោយកូនចៅហូប និងលក់ដូរអីវ៉ាន់ បានប្រាប់ ជាច្រើនលើកច្រើនសា រហើយប្រាប់បាន ជេរម្រាយទើប ទ្រាំលេងបានក៏វាយ បណ្តាលអោយជាំភ្នែក៕

Eye 02

ខឹងប្រពន្ធវក់លេង ហ្វេសបុក វាយជាំភ្នែក ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់