(សៀមរាប)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្លិបអ្នកជិះកង់ដើម្បីសហគមន៍នៅខេត្តសៀមរាប ប្រមាណ៥៥០នាក់ បានប្រមូលផ្តុំគ្នាជិះកង់ ដោយរៃអង្គាសថវិកាបានជាង១៥,៥០០ដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តនេះ។ ប្រភពៈ សារព័ត៌មានជាតិ AKP

ប្រភពសារព័ត៌មានជាតិ AKP ដកស្រង់សម្ដីលោក គិម ប៊ុនថាន់ ប្រធានក្លិបអ្នកជិះកង់ដើម្បីសហគមន៍នៅ​ខេត្តសៀមរាប បាន​ឱ្យដឹងថា សម្រាប់អ្នកចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍នោះ ក្នុងម្នាក់ៗត្រូវបរិច្ចាគលុយ១៥ដុល្លារអាមេរិក។ សរុបថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នៃការជិះកង់នោះ មានចំនួន១៥,៥០០ដុល្លារសហរដ្ឋអាមេរិក។

លោក គិម ប៊ុនថាន់ បានឱ្យដឹងទៀតថា ការប្រមូលផ្តុំគ្នាជិះកង់នេះ មាន​គោល​បំណង​​បីយ៉ាងគឺ៖ ទី​១.ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផាខេត្តសៀមរាប, ​ទី២.ជិះ​កង់ដើម្បី​បរិស្ថាន, និងទី៣.បង្ហាញពីការសាមគ្គីគ្នារបស់យុវជនកម្ពុជា ក្នុងការងារជួយដល់សង្គម។ ​

លោក បាន​វាយតម្លៃថា តាមរយៈសកម្មភាពនៃការជិះកង់នេះនិងធ្វើឱ្យកូនខ្មែរទំាងអស់កាន់តែមានទឹកចិត្តចូលរួមជួយដល់ការងារសង្គមបានកាន់តែច្រើនបន្ថែមទៀតពីព្រោះថា គេជាជនជាតិបរទេស គេអាចមកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាបាន ដូច្នេះយើងជាខ្មែរត្រូវតែរួមគ្នាជួយគ្នា។

សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ជិះកង់ជាលើកទី៣ហើយរបស់ក្លិបអ្នកជិះកង់ដើម្បីសហគមន៍នៅ​ខេត្តសៀមរាប។ សម្រាប់​អ្នក​ចូល​រួម​ជិះកង់ឆ្នំានេះ ​មាន​ការកើន​ឡើង​ជាង​បណ្តាឆ្នំាមុនៗ។

អ្នកបានមកចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់នេះ គឺមកពីខេត្តសៀមរាប បន្ទាយមានជ័យ ក្រុងប៉ោប៉ែត ខេត្តបាត់ដំបង និងមកពីរាជធានីភ្នំពេញ។ ការប្រមូលផ្តុំគ្នាជិះកង់នេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ដោយចាប់ផ្តើមចេញដំណើរពីផ្លូវជាតិលេខ៦ ជិតសណ្ឋាគារបុរីអង្គរ ឆ្ពោះទៅកាន់ប្រាសាទបុរាណមួយចំនួននៅក្នុងតំបន់អង្គរ៕

ក្លិបអ្នកជិះកង់ប្រមូលថវិកា បានជាង១៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់