(ភ្នំពេញ)៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្ដីសម្រេចមួយស្ដីពីការបង្កើតក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់តាមដានព័ត៌មាន Facebook របស់ប្រមុខរាជរដ្ឋាភិបាល ដោយបានចាត់តាំងមន្រ្តី ៥រូប តាមដានមតិមហាជន ដែលបង្ហោះតាមទំព័រ Facebook សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា មន្រ្តីទាំង ៥រូប ដែលបានចាត់តាំងចាំតាមដានសកម្មភាពមហាជននេះរួមមាន៖ ១) លោក សួស គង់ រដ្ឋលេខាធិការ ២) លោក ទូច ស៊ីផាត ប្រធានការិយាល័យស្រាវជ្រាវ ៣) កញ្ញា នូសុវត្ថិ ចាន់វត្តី មន្រ្តីខុទ្ទកាល័យ ៤) កញ្ញា ហែម សុហ្វីយ៉ា អនុប្រធានការិយាល័យសម្ភារៈ ៥) កញ្ញា ច័ន្ទ សូរិយា អនុប្រធានការិយាល័យកិច្ចការទូទៅ

ជាការកត់សម្គាល់ ការចាត់តាំងមន្រ្តីតាមដានមតិមហាជនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ខាងលើ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ បានចេញសេចក្តីណែនាំឲ្យគ្រប់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ចាត់តាំងមន្រ្តីក្រុមការងារឲ្យតាមដាន Facebook របស់សម្តេច ស្តាប់រាល់បញ្ហារបស់មហាជន និង ដោះស្រាយឲ្យទាន់ពេលវេលា។

ទន្ទឹមនឹងការ​សំណូមពរ​ដល់ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់​នេះ ដើម្បី​រួមសហការ​គ្នា​ដោះស្រាយ​រាល់​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​ ហើយនោះ យោងតាម​សេចក្តីណែនាំកាលថ្ងៃម្សិលមិញ សម្តេច​នាយករដ្ឋមន្រ្តី ក៏បាន​ឱ្យដឹង​ផងដែរ​ថា ជំនួយការ​របស់​សម្តេច​ ​ដែល​ទទួលបន្ទុក​កិច្ចការ​នេះ នឹង​ផ្ញើជូន​នូវ​របាយការណ៍មួយចំនួន​បន្ថែម ដែល​ពាក់ព័ន្ធ​ទៅតាម​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​នីមួយៗ ដែល​សម្តេច​ ​បានទទួល​ផ្ទាល់​ក្នុង​ប្រអប់​សំបុត្រ (Inbox) ​ពី​ប្រជាពលរដ្ឋ​៕

សូមអានព័ត៌មានលំអិតនៃសេចក្ដីសម្រេចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ខាងក្រោមនេះ៖

1 2

 

ក្រោយមានការណែនាំពីសម្ដេច ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចាត់តាំងមន្រ្តី ៥រូប តាមដានទំព័រ Facebook នាយករដ្ឋមន្រ្តី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់