អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនB-52មួយក្នុងបេសកកម្មហោះទាបពីលើប្រទេសសម្ពន្ធមិត្តកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ នៅក្នុងការបង្ហាញកម្លាំងមួយបន្ទាប់ពីកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនកាលពីសប្តាហ៍មុន។

ក្នុងពេលជាមួយគ្នា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអះអាងថា ការសាក
ល្បងនេះជាវិធានការការពារខ្លួនទល់នឹងការគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែររបស់អាមេរិក។

ការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់អាមេរិក បង្កកំហឹងទាំងអាមេរិកនិងសម្ពន្ធមិត្តជិតដិតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង គឺចិន តែទោះជាយ៉ាងណារដ្ឋាភិបាលអាមេរិកនិងពួកអ្នកជំនាញការសព្វាវុធមានមន្ទិលលើការអះអាងរបស់កូរ៉េខាងជើងដែលថាគ្រឿងបំផ្ទុះនោះជាគ្រាប់បែកអ៊ីដ្រូហ្សែន។

យន្តហោះB-52ដែលមានមូលដ្ឋាននៅកោះហ្កាម និងអាចផ្ទុកសព្វាវុធនុយក្លេអ៊ែរ ត្រូវបានហោះអមដោយយន្តហោះប្រយុទ្ធ២ គឺF-16របស់អាមេរិកនិងF-15របស់កូរ៉េខាងត្បូង នៅក្នុងការហោះដ៏ទាបលើមូលដ្ឋានទ័ពអាកាសOsan Air Baseមុនវិលទៅកាន់កោះហ្កាមវិញ។នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាអាមេរិក។

សេចក្តីថ្លែងការណ៍បាននិយាយថា Osanនៅខាងត្បូងក្រុងសេអ៊ូល និងនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីព្រំដែនកូរ៉េខាងត្បូង។ការហោះហើរនេះជា”ការឆ្លើយតបទៅនឹងអំពើបង្ករឿងពីកូរ៉េខាងជើង”។

សូមរំលឹកថា ក្រោយការសាកល្បងនុយក្លេអ៊ែរចុងក្រោយនៅឆ្នាំ២០១៣ អាមេរិកបានបញ្ជូនយន្តហោះកំបាំងកាយធុនB-2មួយគូមកកាន់កូរ៉េខាងត្បូងផងដែរ។ពេលនោះ កូរ៉េខាងជើងបានឆ្លើយតបជាមួយនឹងការគំរាមវាយប្រហារដោយសព្វាវុធនុយក្លេអ៊ែរលើអាមេរិក៕

ក្រោយពេលកូរ៉េខាងសាកល្បងគ្រប់បែកអ៊ីដ្រូហ្សែន B-52 របស់អាមេរិកបង្ហាញខ្លូននៅកូរ៉េខាងត្បូង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់