កាលពីថ្ងៃទី ០៧ ធ្នូកន្លងទៅក្រុមហ៊ុនអាកាសចរណ៍ Air France ជើងហោះហើរFlight 83 ដែលធ្វើដំណើរចេញពីទីក្រុងSan Francisco រដ្ឋ California សហរដ្ឋអាម៉េរិកឆ្ពោះទៅកាន់ទីក្រុង Parisប្រទេសបារាំងបានបង្វែរទិសដៅ ហោះហើរ ក្រោយទទួលបានសារគំរាម ។

 

យោងតាមសេចក្ដីរាយការណ៍ ពីប្រព័ន្ធខ្សែកាប ក្នុងស្រុកបានឲ្យដឹងថា ជើងហោះ ហើរអាល្លឺម៉ង់ មាន ទិសដៅចេញពី ទីក្រុងប៊ែរឡាំង ទៅកាន់ក្រុងហ៊ួហ្គាដា ប្រទេសអេហ្ស៊ីបបានសម្រេចបង្ខំ ធ្វើការចុះចតភ្លាមៗកាលពី ថ្ងៃម្សិលមិញនេះ បន្ទាប់ពីទទួលបាន ការគំរាមកំហែង បំផ្ទុះគ្រាប់បែក។

យោងតាមភ្នាក់ងារសារព័ត៌មានមួយឲ្យដឹងថាយន្ដហោះមួយគ្រឿងនេះ ក្រោយ ទទួលការគំរាមបំផ្ទុះរួច ត្រូវបានយន្តហោះចម្បាំងរបស់ កង កម្លាំងទ័ពអាកាសហុងគ្រី ហោះអមការពារ នៅលើដែនអាកាសរបស់ខ្លួន រហូតដល់បានធ្វើ ការចុះចតដោយសុវត្ថិភាព ជាមួយអ្នកដំណើរ និងអ្នកបម្រើការងារ លើយន្ដហោះសរុបចំនួន ១៣០ នាក់។ ប៉ុន្ដែក្រោយចុះចតរួចក្រុមប៉ូលិស អ្នកជំនាញជាតិផ្ទុះហុងគ្រី មិនបានរក ឃើញ វត្ថុណាមួយ ដែលសង្ស័យជាគ្រាប់បែកឡើយ។

ដោយឡែកជើងហោះហើរមួយទៀតដែលផ្ទុកមនុស្សចំនួន ១៧៩នាក់ ក៏ត្រូវបានជម្លៀស ភ្លាមៗ ផងដែរពីព្រលានយន្ដហោះអន្ដរជាតិម៉ិចស៊ិក ក្រោយទទួលការគំរាមបំផ្ទុះគ្រាប់បែកដូចគ្នា។ ប៉ុន្ដែវាត្រូវបាន គេធ្វើការបញ្ជាក់យ៉ាងច្បាស់ថា មិនមានប្រព័ន្ធគ្រាប់ផ្ទុះណាមួយត្រូវបានរកឃើញឡើយ ពោលគឺករណីនេះ ដូចគ្នា ទៅនឹងករណីខាងលើដែរ។ហើយយន្តហោះដែលសម្រេចចុះចតភ្លាមនេះត្រូវបានគេស្គាល់ថាជាយន្តហោះរបស់ប្រទេសម៉ិកស៊ិក។

គួររម្លឹកថា កាលពីយប់ថ្ងៃទី ០៧ ធ្នូ ក្រុមហ៊ុនអាកាសចរណ៍ Air France ជើងហោះហើរFlight 83 ដែលធ្វើដំណើរ ចេញពីទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាម៉េរិក ឆ្ពោះទៅកាន់ទីក្រុង Paris ប្រទេសបារាំង បានបង្វែរ ទិសដៅ ហោះហើរ ក្រោយទទួលបានសារគំរាមមួយ ។ ដោយយន្តហោះនេះដឹកអ្នកដំណើរចំនួន ២៤៦នាក់ ដោយត្រូវ បង្ខំចុះចតភ្លាមៗនៅ ព្រលានយន្តហោះ Montreal ក្នុងប្រទេសកាណាដា ក្រោយទទួលសារគម្រាម៕

 

ក្រោយការគម្រាមគំហែងជើងហោះ ហើរចំនួនពីរត្រូវបង្ខំចិត្តចុះចតភ្លាមៗ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់