ន្លងមក យើង​បាន​ជម្រាប់​ជូន​ហើយ អំពី​គុណប្រយោជន៏​ក្រូចឆ្មារ​ចំពោះ​សម្រស់ ប៉ុន្ដែ​ថ្ងៃនេះ​យើង​និង​បង្ហាញ ​ពី​គុណប្រយោជន៏​ក្រូចឆ្មារ​ចំពោះ​សុខភាព​៖ 

​ព្យាបាល​ជាតិពុល​ក្នុង​អាហារ​

​ប្រើ​ទឹក​ក្រូចឆ្មា​រលាយ​ជាមួយ​ទឹក កំ​បោរ បន្ថែម​អំបិល​បន្តិច​ឲ្យមាន​រសជាតិ​ប្រៃ​ឡែមៗ ដោយ​ទទួលទាន​១​ស្លាបព្រា​បាយ មុន​ពេល​បរិភោគ​អាហារ​ ដើម្បី​ជួយ​សម្លាប់​បាក់តេរី​ នៅក្នុង​ក្រពះ​ ដែលជា មូលហេតុ​ ធ្វើឲ្យ​លោក​អ្នករាគរូស​។​
​ព្យាបាល​រោគ​ក្រពះ​

​ច្របាច់​ផ្លែ​ក្រូចឆ្មារ​ឲ្យចេញ​ទឹក អស់​នៅសល់តែ​សំបក បន្ទាប់មក​យក​សំបក​ឆៅ​នេះ ទៅ​ដាំទឹក​ឆុង​ផឹក ព្រោះ​ជា​ឱសថ​បណ្ដេញ​ខ្យល់ និង​ព្យាបាល​រោគ​ក្រពះ​។ជាតិ​ប្រេង​ពី​សំបក​ផ្លែ​ក្រូចឆ្មារ មាន​ប្រសិទ្ធភាព​ ក្នុងការ​ផ្សះ​ដំបៅ​ជួយ​ ឲ្យ​ក្រពះ​ឆាប់​ជា​សះស្បើយ​។​

 

​ឈឺ​ពោះ ហើម​ពោះ ឆ្អល់​ពោះ​
​ច្របាច់​ទឹក​ក្រូចឆ្មារ មួយ​ចំហៀង​ផ្លែ លាយ​ជាមួយ​ទឹក​អំពៅ ឬ​ស្ករផែន រួច​ទទួលទាន​ព្រោះ វា​ជួយ​បន្ថយ​សកម្មភាព​ច្របាច់​របស់​ពោះវៀន​ឲ្យ​យឺត​វិញ​។​

​ព្យាបាល​រោគ​រាគរូស​

​នៅ​ប្រទេស​ឥណ្ឌា គ្រូពេទ្យ​ឱសថ​បុរាណ​បាន​ណែនាំ ឲ្យប្រើ​ប្រាស់ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ទឹកស្អាត ក្នុង​សីតុណ្ហភាព​ធម្មតា​ ទទួល​ទាន​រហូតដល់​ អាការ​រាគរូស​បាន​ធូរស្បើយ​៕​

ក្រូចឆ្មាជាជម្រើស​ល្អ​ សម្រាប់អ្នកមានបញ្ហាសុខភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់