រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងការរង់ចាំយ៉ាងអន្ទសារពីអ្នកគាំទ្រ ទូរស័ព្ទដៃ ស្មាតហ្វូន របស់ក្រុមហ៊ុន សាមសុង ក្រុមហ៊ុន បានផ្តល់ការ លក់ជូនពិសេស តែមួយថ្ងៃ ប៉ុណ្ណោះ នូវទូរស័ព្ទដៃ ស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 edge សម្រាប់ ឱកាសបុណ្យ ចូលឆ្នាំខ្មែរ មុននឹងការសម្ភោធដាក់លក់ ជាផ្លូវការនូវ ទូរស័ព្ទភ្លោះទាំងពីរ ដែលគ្រោងនឹង ធ្វើនៅចុងខែ មេសាឯណោះ។

មនុស្សជាច្រើនក្នុងសម្លៀកបំពាក់ទាន់សម័យ ជាមួយនឹងទឹកមុខរំភើបរីករាយ កំពុងឈរតំរង់ ជួរគ្នារង់ចាំ ជាវទូរស័ព្ទដៃ ស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 Edge នៅមុខ ស្តង់លក់ទូរស័ព្ទដៃ របស់ក្រុមហ៊ុន សាមសុង នៅផ្សារ ទំនើបសុរិយា ខណៈពេល ដែលអ្នកសារ ព័ត៌មានព្រម ទាំងមនុស្សជា ច្រើនទៀត កំពុងផ្តិតយកនៃ ព្រឹត្តិការណ៍ដ៏ អស្ចារ្យនេះ នៅខាងមុខ បរិវេណផ្សារ ទំនើបសូរិយា។ ប្អូនប្រុស ឡោ លេង ដែលកំពុងតែ តំរង់ជួរទិញទូរស័ព្ទ ទំនើបស្មាតហ្វូននេះ បានឲ្យ ដឹងថា «ខ្ញុំមកតម្រង់ជួរ ប្រហែលជាមួយ ម៉ោងហើយ ដើម្បីទិញ ទូរស័ព្ទដៃ ស្មាតហ្វូន S6 Edge យកទុក អួតមិត្តភក្តិ បងប្អូននៅឯស្រុក ហើយម៉្យាងវាមានប្រូម៉ូសិន ពិសេសផង ថ្ងៃហ្នឹង!»







ការលក់ជូនពិសេសនេះ មានរយៈពេលតែជា 9ម៉ោង កន្លះ ប៉ុណ្ណោះ នៅថ្ងៃទី12 មេសានេះ ដើម្បី អបអរសាទរ ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង គឺនៅចន្លោះចាប់ពី ម៉ោង8 កន្លះព្រឹក រហូតដល់ ម៉ោង6យប់ នៅផ្សារទំនើបសូរិយា។ នៅប្រទេសមួយចំនួន រូបរាងពិតរបស់ Samsung Galaxy S6 និង S6 edge មិនទាន់បាន ដាក់បង្ហាញជា ផ្លូវការផង តែដោយឡែក ស្រុកខ្មែរយើង មិនត្រឹមតែលក់ ពិសេសមុន គេនោះទេ រីឯតម្លៃវិញ លក់រឹតតែ ពិសេសទៅទៀត។ Samsung Galaxy S6 នឹងលក់ជូន ក្នុងតម្លៃតែ $690 ចំណែកឯ កំពូលទូរស័ព្ទ ដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុង តម្លៃត្រឹមតែ $800 ដុល្លារតែ ប៉ុណ្ណោះ។ ហើយរឹតតែអស្ចារ្យ ជាងនេះទៅទៀត រាល់ការទិញ ទូរស័ព្ទបួននាក់ ម្តងនៅថ្ងៃទី១២នេះ ក៏មានឱកាស ចាប់ឆ្នោតយក រង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។

គួរបញ្ជាក់ថា រួបរាងពិតរបស់ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ដែលបាន បង្ហាញជា លើកដំបូង នៅទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយ ទូរស័ព្ទ ដៃ  Samsung Galaxy S6 Edge ក៏ត្រូវបាន ប្រសិទ្ធិនាមជា «កំពូល ទូរស័ព្ទដៃ ស្មាតហ្វូន គ្មានពីរ» និង «ជាទូរស័ព្ទដៃ អែនឌ្រូយ ល្អបំផុតប្រចាំឆ្នាំ ២០១៥នេះ» ពីសមាគមន៍ GSMA ពិតជាមាន លក្ខណៈពិសេស អស្ចារ្យគ្មាន គូរប្រៀបដូច បណ្តាញ សារព័ត៌មានពាស ពេញពិភពលោក ភ្ញាក់ផ្អើល មែន។


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរឡើង នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗ ប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ មានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លាន ដុល្លារអាមេរិក។

ប្រភព៖ khmerload

ក្រុមហ៊ុនសាមស៊ុង ដាក់លក់ កំពូលស្មាត ហ្វូន Samsung Galaxy S6 & S6 Edge មុនកំណត់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់